វាមានការខ្វែងគំនិតគ្នាច្រើននៅឡើយចំពោះឥទ្ធិពលនៃការញ៉ាំស្រាចំពោះជំងឺរលាកសន្លាក់ហ្គោដ។ ប៉ុន្តែតាមការសិក្សាតូចមួយបានបញ្ជាក់ថា បើសិនជាអ្នកមានជំងឺរលាកសន្លាក់ហ្គោដហើយ គឺមិនអាចញ៉ាំស្រាបានឡើយ។ ខណៈពេលដែលការសិក្សានេះបានធ្វើសេចក្តីសន្និដ្ឋានថា គ្រឿងស្រវឹងអាចធ្វើទុក្ខជំងឺរលាកសន្លាក់ហ្គោដបាន តែគេមិនបានរកឃើញកត្តាដែលធ្វើឲ្យជំងឺរលាកសន្លាក់មួយនេះធ្វើទុក្ខទៅតាមប្រភេទគ្រឿងស្រវឹងណាមួយនៅឡើយទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អ្វីដែលគេដឹងនោះគឺថា ចំនួនជាតិអេតាណុលដែលមានក្នុងគ្រឿងស្រវឹងទាំងអស់ជាអ្នកធ្វើឲ្យជំងឺរលាកសន្លាក់ហ្គោដធ្វើទុក្ខទាំងអស់។
ទោះបីជាយ៉ាងណាក៏ដោយ មានការផ្លាស់ប្តូររបៀបរស់នៅច្រើនណាស់ដែលអ្នកអាចធ្វើបានជាមួយនឹងការផ្លាស់ប្តូរការញ៉ាំគ្រឿងស្រវឹង ហើយអាចបន្ថយការប្រឈមនឹងជំងឺរលាកសន្លាក់ហ្គោដ និងការធ្វើទុក្ខជំងឺនេះបាន ដូចជា៖
សម្រកទម្ងន់
តាមការសិក្សាមួយកាលពីឆ្នាំ ២០១៨បានឲ្យដឹងថា មនុស្សដែលធាត់ៗ ឬធាត់ជ្រុលអាចប្រឈមនឹងជំងឺរលាកសន្លាក់ហ្គោដខ្លាំងជាមនុស្សធម្មតារហូតដល់ពីរដងឯណោះ។
ចៀសវាងជាតិផ្អែមប្រភេទ Fructose
ការសិក្សាក្នុងឆ្នាំ ២០១៨បានធ្វើសេចក្តីសន្និដ្ឋានថា ជាតិផ្អែម Fructose ជាអ្នកធ្វើឲ្យការផលិតអាស៊ីតអ៊ុយរិកខ្ពស់។ ទឹកផ្លែឈើ និងជាតិផ្អែមចេញពីភេសជ្ជៈមានជាតិហ្គាសក៏ស្ថិតក្នុងលក្ខណៈផ្អែម Fructose ផងដែរ។
ចៀសវាងអាហារដែលមានជាតិ Purine ខ្ពស់
ដើម្បីចៀសផុតពីជំងឺរលាកសន្លាក់ហ្គោដ និងការធ្វើទុក្ខជំងឺមួយប្រភេទនេះ អ្នកគួរតែកាត់បន្ថយ ឬលុបបំបាត់ការញ៉ាំអាហារសមុទ្រ (សត្វមានសម្បក បង្គា ឬបង្កង) និងប្រូតេអ៊ីនសត្វដូចជា សាច់គ្រឿងក្នុង និងសាច់ក្រហមជាដើម។ សាច់មាន់ក៏មានជាតិ Purine ក្នុងកម្រិតមធ្យមដែឬ។
បង្កើនការញ៉ាំបន្លែ និងផលិតផលធ្វើពីទឹកដោះគោ
បន្លែ និងផលិតផលធ្វើពីទឹកដោះគោដែលមានជាតិខ្លាញ់ទាប និងគ្មានជាតិខ្លាញ់ អាចជួយព្យាបាលដល់ជំងឺរលាកសន្លាក់ហ្គោដបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)យ៉ាងណាមិញ បន្លែដែលមានជាតិ Purine ខ្ពស់គឺមិនបង្កើនការប្រឈមខ្ពស់នឹងជំងឺរលាកសន្លាក់ហ្គោដឡើយ៕