ជាតិជាមនុស្សស្រីភាគច្រើន តែងតែសុបិន្តចង់បានព្រះអង្គម្ចាស់ដែលមានមន្តស្នេហ៍ធ្វើជាគូរអនាគតរបស់ខ្លួន ហើយអ្នកក៏តែងតែស្តែងរឿងនេះចេញមកតាមរយៈការមើលរឿងភាពយន្ត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ពិតណាស់ រឿងស្នេហាពិតប្រាកដមិនតម្រូវឲ្យដូចគ្នាទាំងស្រុងនឹងសាច់រឿងក្នុងភាពយន្តឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ មនុស្សគ្រប់គ្នាដែលឈានជើងចូលក្នុងរឿងស្នេហាហើយច្រើនតែមានការរំពឹងទុកច្រើនចំពោះវា។ វាគឺជារឿងធម្មតាទេដែល អ្នកសង្ឃឹមថាសង្សាររបស់ខ្លួនអាចផ្តល់នូវអ្វីដែលអ្នករំពឹងទុកបាន ប៉ុន្តែការរំពឹងទុកខ្លះគឺអយុត្តិធម៌ និងមិនអាចសម្រេចបានឡើយ។ ដូច្នេះដើម្បីទទួលបានស្នេហាដ៏រីករាយ និងសប្បាយចិត្ត ស្រ្តីគ្រប់រូបគប្បីលះបង់ការរំពឹងទុកទាំង ៥នេះចេញពីទំនាក់ទំនងស្នេហាទៅ៖
- ចំណាយការស្រឡាញ់របស់គាត់មកលើអ្នកឲ្យបានច្រើនជាងអ្វីៗទាំងអស់
- ទំនាក់ទំនងស្នេហាដឹងតែជារឿងធ្វើឲ្យអ្នកសប្បាយចិត្តជានិច្ច
- គាត់តែងតែមិនអាចធ្វើខ្លួនជាព្រះអង្គម្ចាស់ដ៏មានមន្តស្នេហ៍ទាល់តែសោះ
- គាត់គួរតែចង់ធ្វើនូវអ្វីគ្រប់យ៉ាងដែលខ្ញុំចង់ធ្វើដែរ
- អ្វីៗគ្រប់យ៉ាងនឹងផ្លាស់ប្តូរនៅពេលយើងរៀបការរួច។
បុរស និងស្រ្តីតែងតែមានការរំពឹងទុកផ្សេងៗគ្នាចំពោះស្នេហាមួយ តែវាគឺជារឿងមួយធម្មតាសុទ្ធសាត។ អ្នកមិនគួរណាលះបង់ការរំពឹងទុកទាំងអស់ចេញពីស្នេហាមួយនេះទេ ប៉ុន្តែយ៉ាងហោចណាស់ក៏មានភាពយុត្តិធម៌ចំពោះម្ខាងៗដែរ ថាតើគេអាចធ្វើបានឬអត់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)នៅពេលអ្នកសិក្សាអំពីការស្រឡាញ់មនុស្សម្នាក់ចំពោះភាពខុសគ្នា និងភាពមិនល្អឥតខ្ចោះ អ្នកពិតជាសប្បាយចិត្តក្នុងការរស់នៅជាមួយគ្នារយៈពេលយូរអង្វែងមិនខាន៕