កាលណាអ្នកលេបថ្នាំផ្សះដោយមិនចាំបាច់ វានឹងធ្វើឲ្យបាក់តេរីកាន់តែច្រើនសម្របខ្លួនបាន និងរ៉េស៊ីស្តង់នឹងថ្នាំផ្សះថែមទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ដើម្បីចៀសវាងការរ៉េស៊ីស្តង់នឹងថ្នាំផ្សះ គួរតែប្រើថ្នាំផ្សះទៅតាមពេលវេលាចាំបាច់ដូចខាងក្រោមនេះ៖
- ចូរពិគ្រោះជាមួយគ្រូពេទ្យជានិច្ចថាអ្នកត្រូវការប្រើថ្នាំផ្សះដើម្បីព្យាបាលជំងឺរបស់អ្នកឬអត់?
- ចូរពិចារណាទៅថាតើមានមធ្យោបាយណាផ្សេងដើម្បីជួយឲ្យអ្នកមានអារម្មណ៍ល្អជាងមុនដោយមិនបាច់ប្រើថ្នាំផ្សះឬអត់?
- មិនត្រូវលេបថ្នាំផ្សះដើម្បីព្យាបាលការបង្ករោគដោយវីរុសឡើយដូចជា ជំងឺផ្តាសាយ ឬផ្តាសាយធំជាដើម។ ថ្នាំផ្សះគ្រាន់តែអាចប្រើដើម្បីព្យាបាលការបង្ករោគដែលបង្កឡើងដោយបាក់តេរីប៉ុណ្ណោះ មិនមែនដោយវីរុសឡើយ
- ចូរលេបថ្នាំផ្សះទៅតាមវេជ្ជបញ្ជាពីគ្រូពេទ្យដែលច្បាស់លាស់។ មិនត្រូវផ្អាកការលេបថ្នាំផ្សះណាមួយ ឬឈប់លេបវាមុនពេលបញ្ចប់វេជ្ជបញ្ជាឡើយ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មិនត្រូវលេបថ្នាំផ្សះដែលត្រូវបានគ្រូពេទ្យចេញឲ្យអ្នកផ្សេងប្រើឡើយ៕