មនុស្សស្រីគ្រប់រូបមិនថាគេ ឬខ្ញុំទេ តែងតែមានបំណងប្រាថ្នាចង់បានស្បែករលោងស្អាង ប៉ុន្តែការប៉ះពាល់នឹងពន្លឺះព្រះអាទិត្យច្រើនម៉ោង ឬស្រ្តេសច្រើនពេក និងខ្យល់អាកាសបំពុលទៀតនោះ ពិតជាអាចធ្វើឲ្យប្រែប្រួលដល់សារធាតុបំពាក់ពាក់ដល់ស្បែក និងមើលទៅកាន់តែខ្មៅជាងមុនជាមិនខាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ភាគច្រើនមានក្រែមធ្វើឲ្យស្បែកភ្លឺរលោងច្រើនណាស់ដែលដាក់លក់នៅលើទីផ្សា ប៉ុន្តែដើម្បីកាន់តែមានសុវត្ថិភាព អ្នកគួរតែជ្រើសរើសមធ្យោបាយធម្មជាតិវិញទៅ។
យ៉ាអួ
យ៉ាអួគឺជាជម្រើសដ៏ល្អបំផុតមួយដែលអាចប្រើដើម្បីព្យាបាលស្បែកតាមបែបធម្មជាតិបាន ព្រោះតែវាផ្ទុកទៅដោយសារធាតុជួយឲ្យស្បែកភ្លឺរលោង។ សារធាតុ Lactic Acid ក៏មានក្នុងយ៉ាអួនេះដែរ ដើម្បីផ្តល់ជីវជាតិដល់ស្បែក និងកំចាត់ចោលរាល់កោសិកាងាប់ៗ ព្រមទាំងស្បែកកាន់តែភ្លឺរលោងថែមមួយកម្រិតទៀត។ ចូរលាបយ៉ាអួនៅលើស្បែកដែលកំពុងមានបញ្ហា និងទុកចោល ៣ ទៅ៥នាទី ចាំលាងចេញជាមួយទឹកក្តៅឧណ្ហៗ។
ទឹកឃ្មុំ
ក្រៅពីផ្អែមបែបធម្មជាតិហើយនោះ ទឹកឃ្មុំក៏មានប្រសិទ្ធភាពក្នុងការផ្តល់ភាពភ្លឺរលោងដល់ស្បែក ផង និងផ្តល់សំណើមផង។ ទឹកឃ្មុំមានសារធាតុប្រឆាំងនឹងបាក់តេរី ដែលអាចជួយលុបបំបាត់អាការៈនៃការកើតស្នាមអុចៗដោយសារអាយុច្រើន និងភាពជ្រីវជ្រួញផង។ អ្នកអាចលាយទឹកក្រូចឆ្មាមួយស្លាបព្រាកាហ្វេ ទឹកឃ្មុំមួយស្លាបព្រាកាហ្វេ ប្រេងផ្លែអាលម៉ុនកន្លះស្លាបព្រាកាហ្វេ និងម្សៅទឹកដោះគោមួយស្លាបព្រាបាយ ដើម្បីបង្កើតជាល្បាយមួយ។ ចូរយកល្បាយនេះលាបលើស្បែក ហើយទុកចោល ១០ ទៅ១៥នាទី បន្ទាប់មកចាំលាងវាចេញជាមួយទឹកត្រជាក់។
ទឹកដោះគោ
ទឹកដោះគោត្រូវបានគេស្គាល់ថាមានជាតិកាលស្យូមខ្ពស់ ដេលអាចជួយសម្រួលដល់ពណ៌របស់ស្បែកបាន។ ការលាបជាតិកាលស្យូមនេះនៅលើស្រទាប់ស្បែកខាងលើ អ្នកនឹងទទួលបានការការពារកាន់តែច្រើនពីភាពស្ងួតរបស់ស្បែក។ កាលស្យូមអាចពង្រឹងដល់ជាតិមេឡានីន ដែលជួយដល់ការបង្កើនភាពភ្លឺរលោងរបស់ស្បែកទៀតផង។ ចូរលាបទឹកដោះគោដែលក្តៅឧណ្ហៗលើស្បែកដែលមានបញ្ហា ហើយម៉ាស្សាវាពី ៣ ទៅ៥នាទី ចាំលាងវាចេញ។ ចូរធ្វើបែបនេះរាល់ថ្ងៃរយៈពេល ២សប្តាហ៍។
ជែលប្រទាលកន្ទុយក្រពើ
ជែលបានមកពីប្រទាលកន្ទុយក្រពើអាចជួយផ្តល់ភាពរលោងដល់ស្បែក ផងបន្ថយស្នាមអុចៗលើស្បែកផង និងបង្កើនភាពតឹងរបស់ស្បែកថែមទៀត។ ដំបូងឡើយ អ្នកអាចលាបវាផ្ទាល់លើស្បែក ហើយទុកចោល ៣០នាទីសិនចាំលាងវាចេញ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អ្នកអាចធ្វើការងារនេះពីរដងក្នុងក្នុងមួយថ្ងៃរយៈពេល ២សប្តាហ៍ដើម្បីឃើញលទ្ធផល៕