រឿងដែលអ្នកធ្វើក្រោយពីរួមភេទរួចអាចនឹងផ្តល់ភាពរីករាយ និងបង្កើនទំនុកចិត្តដល់ដៃគូផង ប៉ុន្តែមានសកម្មភាពច្រើនណាស់ដែលអាចបំផ្លាញអារម្មណ៍គេបាន។ អ្វីដែលសំខាន់នោះគឺត្រូវធ្វើយ៉ាងបង្កើនការសប្បាយដដែលទៅទោះបីជារួមភេទរួចក៏ដោយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះដើម្បីកុំឲ្យដៃគូអ្នកមិនសប្បាយចិត្ត ចូរកុំធ្វើរឿងដូចខាងក្រោមនេះក្រោយពីរួមភេទរួចឲ្យសោះ។
ចូលបន្ទប់ទឹក
តើអ្នកដឹងតែប្រញ៉ាប់ចូលក្នុងបន្ទប់ទឹកភ្លាមៗដែរទេក្រោយពីចេញទឹកកាមរួច? ខណៈពេលដែលអ្នកមិនទាន់ធ្វើឲ្យមានការប្រឡូកប្រឡាក់អ្វីខ្លះផងក្រោយពីរួមភេទនោះ ដៃគូប្រហែលជានៅមានអារម្មណ៍ចង់ឲ្យអ្នកបន្តនៅជាមួយនាងទៀត។ ការដែលរត់ទៅបន្ទប់ទឹកតែម្តងបែបនេះប្រហែលជាអាចបំបាក់ទឹកចិត្តដៃគូររបស់អ្នកកាន់តែខ្លាំងបាន។
រកកន្លែងគេង
ក្រោយពីរួមភេទរួច វាប្រហែលជាមិនមែនជាគំនិតដ៏ល្អមួយទេដែលអ្នកត្រូវរកកន្លែងគេងឲ្យលក់ភ្លាមទេ ព្រោះវានឹងសម្លាប់អារម្មណ៍ដ៏ពុះកញ្ជ្រោលរបស់នាងបាន។ ផ្ទុយទៅវិញ អ្នកគួរតែថ្នាក់ថ្នមនាង និងផ្តល់ក្តីស្រឡាញ់បន្ថែមដល់នាងទៀត។
ឲ្យអ្នកផ្សេងចូលក្នុងបន្ទប់អ្នក
មានមនុស្សច្រើនណាស់ដែលមានទម្លាប់ឲ្យឪពុកម្តាយ ឬកូនរបស់ខ្លួនចូលក្នុងបន្ទប់ពួកគេភ្លាមៗក្រោយពីរួមភេទរួច។ ប៉ុន្តែហេតុអ្វីបានជាអ្នកចង់ឲ្យអ្នកផ្សេងចូលបំផ្លាញអារម្មណ៍ឯកជនអ្នកទាំងពីរធ្វើអី? ដៃគូអ្នកប្រហែលជាមានគម្រោងអ្វីត្រូវធ្វើជាមួយអ្នកបន្ថែមទៀត ហើយអ្នកក៏អាចប្រើប្រាស់ពេលវេលានេះបង្កើនភាពស្និទ្ធស្នាលនឹងគ្នាដែរ។
មើលសារឬអ៊ីម៉ែល
ការរកមើលទូរស័ព្ទភ្លាមៗក្រោយពីរួមភេទរួចអាចក្លាយទៅជារឿងមិនល្អទេ។ វាប្រហែលជាផ្តល់ចំណាប់អារម្មណ៍ដល់ដៃគូថា អ្នកមិនត្រូវការរូបគេក្រៅពីរួមភេទឡើយ។ ការមើលសារ ឬអ៊ីម៉ែលលើទូរស័ព្ទក្រោយពីរួមភេទរួចនឹងមិនអាចផ្តល់អ្វីល្អដល់ចំណងស្នេហារបស់អ្នកឡើយ។
ទូរស័ព្ទហៅមិត្តភក្តិ
ដៃគូអ្នកប្រហែលជាចង់បានភាពស្និទ្ធស្នាលកាន់ច្រើនទៀតដូច្នេះ ការទំនាក់ទំនងទៅមិត្តភក្តិ ឬដៃគូជំនួញគួរតែជារឿងទុកមួយឡែកសិន។ មិនត្រូវប្រញ៉ាប់ពេកឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ចូរចំណាយពេលវេលានៅជាមួយនាង និងឲ្យនាងដឹងថា អ្នកពិតជាចង់បង្កើតទំនាក់ទំនងជាមួយនាងមែន៕