ស្នេហាដើរតួនាទីសំខាន់ក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗ ព្រោះតែវាអាចធ្វើឱ្យអារម្មណ៍អ្នកឡើងចុះដោយមិនដឹងខ្លួន មានអ្នកខ្លះក៏តែងតែធ្វើរឿងល្ងង់ដោយសារតែវាដែរ ដូចនេះបើអ្នកចង់ឱ្យគេស្រលាញ់អ្នកដោយដកចិត្តមិនបាន អ្នកគួរតែអានអត្ថបទនេះ នោះស្នេហាអ្នកនឹងអាចដើរបានយូរ ថាមិនបានដល់ចាស់ទៀតផង។ តើមានអ្វីខ្លះទៅ?
ក្បាច់ទី១
អ្នកត្រូវតែរៀនចេះឱ្យពេលវេលាគ្នាខ្លះ ដោយមិនត្រូវចងគេជាប់ខ្លួនអ្នករហូត មិនឱ្យគេធ្វើរឿងដែលគេចង់ធ្វើ ហើយមិនឱ្យគេទៅជួបមិត្តគេឡើយ។
ក្បាច់ទី២
រៀនចេះគាំទ្រក្តីស្រមៃរបស់គ្នា ដោយមិនត្រូវឱ្យគេដើរតាមអ្វីដែលអ្នកប៉ងឡើយ ឬបំណងប្រាថ្នារបស់អ្នកឡើយ ព្រោះមនុស្សគ្រប់គ្នាសុទ្ធតែមានក្តីស្រមៃ បើអ្នកមិនគាំទ្រ នោះមនោសញ្ចេតនាអ្នកទាំងពីរនឹងមិនបានយូរអង្វែងឡើយ។
ក្បាច់ទី៣
អ្នកត្រូវតែរៀនចេះយល់ថានៅក្នុងស្នេហាគ្មានភាពឈ្នះ និងចាញ់ឡើយ បើនៅពេលដែលមានរឿង អ្នកប្រកែតចង់យកតែឈ្នះ នោះស្នេហាអ្នកនឹងឆាប់ដើរដល់ផ្លូវទាល់ ហើយគ្មានផ្លូវនឹងដើរទៅមុខបានទៀតទេ។
ក្បាច់ទី៤
រៀនចេះនិយាយពីតម្រូវការរបស់ខ្លួនចេញមក ដោយមិនត្រូវលាក់ឡើយ បើអ្នកចង់ឱ្យគេធ្វើអ្វីមួយ អ្នកត្រូវតែនិយាយចេញមក ដើម្បីដឹងថាគេធ្វើបាន ឬមិនបាន បើធ្វើមិនបាន អ្នកក៏មិនត្រូវខឹងដែរ អ្នកត្រូវទុកពេលខ្លះដើម្បីឱ្យគេអាចបំពេញតម្រូវការទាំងនោះបាន។
ក្បាច់ទី៥
មិនត្រូវខឹងច្រើន រករឿងច្រើន(រឿងមិនបានការ) និងតាមដានគេច្រើនឡើយ បើគេស្រលាញ់អ្នក គេនឹងមិនធ្វើរឿងដែលធ្វើឱ្យអ្នកពិបាកចិត្តឡើយ គេនឹងធ្វើតែរឿងដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាមានសុភមង្គលខ្លាំង៕