យើងទាំងអស់គ្នាតែងធ្លាប់ដឹងរួចហើយថា អ្វីទៅដែលមនុស្សប្រុសប្រាថ្នាចង់បានចំពោះអនាគតប្រពន្ធ។ បុរសខ្លះចង់បានស្រ្តីដែលជាជើងឯកអ្វីមួយ ខ្លះទៀតចង់បានស្រ្តីដែលអាចជឿជាក់បាន ខ្លះទៀតចង់បានសម្រាប់តែបង្កើតគ្រួសារ និងខ្លះទៀតចង់បានតែសេចក្តីស្រឡាញ់ប៉ុណ្ណោះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មិនខ្វល់ថាបុរសត្រូវការស្រ្តីបែបណានោះទេ ផ្ទុយទៅវិញពួកគេទំនងជាមិនត្រូវការស្រ្តីក្នុងក្តីសុបិន្តនោះទេ ជាពិសេសមនុស្សទាំងពីរនាក់ហ្នឹងអាចផ្តល់ភាពរីកចម្រើនដល់គ្នាទៅវិញទៅមក។
ខាងក្រោមនេះគឺជារបៀបដែលស្រ្តីគួរតែធ្វើដើម្បីអាចក្លាយទៅជានារីដែលបុរសគ្រប់រូបតែងតែចង់រៀបការជាមួយ៖
មានភាពរ៉េផ្លិចនិងបង្កើតការផ្លាស់ប្តូរ
ចូរសម្លឹងមើលខ្លួនឯងឲ្យល្អ ហើយសួរខ្លួនឯងថា តើអ្នកស្រឡាញ់អ្វីខ្លះចំពោះខ្លួនឯង? អ្វីទៅដែលអ្នកមិនចូលចិត្តចំពោះខ្លួនឯង? តើមានអ្វីអ្នកត្រូវការដើម្បីផ្លាស់ប្តូរខ្លួនឯងដែរទេ? បើសិនជាចម្លើយសុទ្ធតែវិជ្ជមាននោះ អ្នកប្រហែលជាត្រូវការផ្លាស់ប្តូរហើយ។ មនុស្សគ្រប់រូបសុទ្ធតែស័ក្តិសមក្នុងការស្រឡាញ់ខ្លួនឯង និងព្យាយាមកែប្រែខ្លួនឯងឲ្យបានល្អបំផុតតាមតែអាចធ្វើទៅបាន។ ភាពបត់បែននេះ មិនត្រឹមតែជួយពង្រឹងដល់ស្ថានភាពជីវិតរស់នៅកាន់តែល្អទេ ថែមទាំងជាមនុស្សស្រីដែលងាយនឹងធ្វើឲ្យបុរសជុំវិញខ្លួនស្រឡាញ់ និងប្រាថ្នាធ្វើជាគូរអនាគតណាស់។
ដឹងច្បាស់ថាអ្នកកំពុងតែត្រូវការអ្វី
មធ្យោបាយដ៏ល្អមួយដើម្បីដឹងថាអ្នកចង់បានអ្វីក្នុងរង្វង់ស្នេហា គឺត្រូវសួរខ្លួនឯងថាហេតុអ្វីបានជាអ្នកចង់បានវាអញ្ចឹង។ តើអ្នកណាត់ជួបគ្នាដើម្បីតែការលេងសើច បំបាត់ការអផ្សុក ឬត្រៀមខ្លួនដើម្បីរៀបការ ឬចាប់ផ្តើមបង្កើតគ្រួសារ? មិនខ្វល់ថាចម្លើយជាអ្វីនោះទេ វាសុទ្ធតែត្រូវទាំងអស់ ប៉ុន្តែការយល់ដឹងថាអ្នកចង់បានអ្វីសិន នឹងជួយឲ្យដឹងច្បាស់ថា បុរសប្រភេទណាដែលអ្នកត្រូវការ ដើម្បីអាចដើរផ្លូវជាមួយគ្នាមួយជីវិតបាន។ ចំពោះមនុស្សប្រុសវិញក៏ចូលចិត្តតែមនុស្សស្រីណាដែលដឹងថានាងចង់បានអ្វីក្នុងជីវិតដែរ។
វាយតម្លៃនិងពង្រឹងដល់សុខភាពផ្ទាល់ខ្លួន
សុខភាពមិនត្រឹមតែនិយាយអំពីរាងកាយមាំទាំនោះទេ តែក៏ចង់សម្តៅទៅលើសុខភាពផ្លូវកាយ និងផ្លូវចិត្តផងដែរ។ ការហាត់ប្រាណដើម្បីសុខភាពគឺជារឿងល្អមួយ តែបើសិនជាបញ្ចូលនូវការតាំងសមាធិ និងហាត់យូហ្គាទៀតនោះ កាន់តែល្អថែមទៀត។ បើសិនជាអ្នកយល់ថា ការព្រឹក្សាយោបលជាមួយគ្រូពេទ្យចិត្តសាស្រ្ត ឬការលេបថ្នាំរំងាប់អារម្មណ៍គឺជារឿងល្អដែរនោះ វាក៏គ្មានអ្វីដែលខុសឆ្គងដែរ ព្រោះអ្នកគ្រាន់តែធ្វើទៅតាមអ្វីដែលរាងកាយ និងអារម្មណ៍អ្នកចង់បានប៉ុណ្ណោះ ដើម្បីតែសុខភាពល្អ។ ចូរចាំថា លើលោកនេះគ្មានអ្វីមួយល្អឥតខ្ចោះឡើយ គ្មានការងារអ្វីមួយដែលគ្មានភាពបរ៉ាជ័យឡើយ ប៉ុន្តែចូរចាំថ្ងៃ អ្នកនៅតែបន្តធ្វើវារហូតតាមតែអាចធ្វើទៅបាន។
ធ្វើខ្លួនជាមនុស្សដែលអ្នកនឹងចង់រៀបការជាមួយ
រឿងនេះអាចស្តាប់មើលទៅពិបាកបន្តិច ប៉ុន្តែក៏ជារឿងសំខាន់ដែរ។ ដំបូងឡើយ ចូរសម្គាល់ទៅលើអត្តចរិករបស់ខ្លួនឯង ទម្លាប់ និងភាពខ្សោយដែលអ្នកមាន។ តើរឿងទាំងអស់នោះធ្វើឲ្យគេចូលចិត្តទេ តើវានឹងធ្វើឲ្យគេពិបាករស់នៅជាមួយដែរទេ? យ៉ាងណាមិញ មនុស្សស្រឡាញ់អ្នកនឹងស្រឡាញ់នូវរឿងគ្រប់យ៉ាងដែលអ្នកមាន ប៉ុន្តែការខិតខំប្រឹងប្រែងដើម្បីឲ្យខ្លួនឯងល្អបំផុតគឺជាវិធីដើម្បីជួយឲ្យខ្លួនឯង និងដៃគូរសប្បាយចិត្តរស់នៅជាមួយគ្នា។ នៅពេលអ្នកនឹងព្យាយាមធ្វើរឿងគ្រប់យ៉ាងដើម្បីមានភាពរីកចម្រើនរហូត ដៃគូរអ្នកនឹងមើលឃើញ ហើយក៏ចង់ធ្វើការផ្លាស់ប្តូរតាមដែរ។
លង់ស្រឡាញ់ខ្លួនឯង
ខ្ញុំមិនដឹងថាគួរនិយាយបែបណាដើម្បីសង្កត់ធ្ងន់ថាអ្នកគួរស្រឡាញ់ខ្លួនឯងបែបណានោះទេ។ ប៉ុន្តែមនុស្សជាច្រើនតែងតែកត់សម្គាល់ទៅលើភាពជឿជាក់ និងការស្រឡាញ់របស់ខ្លួនឯង ជាពិសេសនៅពេលពួកគេកំពុងស្វែងរកមិត្ត១០០ឆ្នាំ។ យ៉ាងណាមិញ ការស្រឡាញ់ខ្លួនឯងគ្មានអ្វីដែលពិបាកធ្វើនោះទេ។
មិនខ្វល់ថាអ្នកត្រៀមខ្លួនសម្រាប់ទទួលយកស្នេហាឬអត់នោះទេ យកល្អគួរតែស្វែងរកស្នេហាដែលពិតប្រាកដ ហើយចងចាំថា អ្នកគឺជាមនុស្សដែលអស្ចារ្យ មនុស្សដែលសំខាន់ និងជាស្នេហាដ៏មានតម្លៃ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) នៅពេលអ្នកស្វែងយល់អំពីរឿងទាំងនេះហើយ អ្នកនឹងចេះប្រើមធ្យោបាយល្អៗដើម្បីក្លាយជាស្រ្តីម្នាក់ដែលស្ថិតក្នុងក្តីសុបិន្តរបស់បុរសដ៏មានសំណាងមួយចំនួនហើយ៕