ដើម្បីដឹងថាបុរសណាម្នាក់ពេញចិត្តលើអ្នកឫក៏អត់នោះ អ្នកមិនចាំបាច់ត្រូវសួរនាំគេដោយត្រង់ៗឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែធ្វើការសង្កេតទៅលើឥសំដីសំដៅ, កាយវិការ ឬសកម្មភាពដែលគេបញ្ចេញមកកាន់អ្នកក៏អាចដឹងបានយ៉ាងងាយទៅហើយ។ ខាងក្រោមវេប
សាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីសកម្មភាពដែលបុរសភាគច្រើនសំដែងឡើងនៅពេលពួកគេចាប់អារម្មណ៍លើនារីណាម្នាក់ ៖
១. គេញី ឬវែកសក់ខ្លួនឯងញឹកញាប់ពេលជួបអ្នក
បុរសភាគច្រើនសំដែងនូវកាយវិការបែបនេះឡើង ក៏ព្រោះគេកំពុងព្យាយាមផ្ដល់ទំនុកចិត្តអោយខ្លួន
ឯង។ បុរសៗជាធម្មតាមានអារម្មណ៍អន្ទះសារនៅពេលនរណាម្នាក់ដែលគេចូលចិត្ត ឬចាប់អារម្មណ៍មកនៅក្បែរ ហើយចាប់ផ្ដើមយកដៃលេងសក់ខ្លួនឯងដោយមិនដឹងខ្លួនដើម្បីរម្ងាប់អារម្មណ៍ខ្លះ។ លើសពីនេះទៅទៀត ការដែលគេរៀបចំសក់ ក៏អាចព្រោះតែគេព្យាយាមធ្វើអោយខ្លួនឯងស្អាតសមរម្យដើម្បីទាក់ទាញអារម្មណ៍អ្នកផងដែរ។
២. គេដាក់ដៃរបស់ខ្លួននៅជិតចង្កេះ
ប្រសិនបើបុរសណាម្នាក់តែងតែដាក់ដៃរបស់គេនៅជិតចង្កេះ ដោយដាក់ដៃនៅក្នុងហោប៉ៅ ឬកាន់អ្វីជាប់ផ្អឹបនឹងចង្កេះ នោះវាជាសញ្ញាបញ្ចាក់ប្រាប់យ៉ាងច្បាស់ថា គេកំពុងព្យាយាមបង្ហាញអោយអ្នកឃើញពីភាពរឹងមាំរបស់គេ។ វាក៏មិនមានន័យខុសគ្នាអ្វីដែរនៅពេលបុរសណាម្នាក់អង្គុយដោយកន្ធែកជើងឃ្លាតពីគ្នាខ្លាំង។
៣. គេព្យាយាមចូលជិតអ្នក
គេព្យាយាមខិតជិតអ្នកខ្លាំងតាមដែលអាចធ្វើទៅបាននោះក៏ព្រោះតែគេចង់អោយអ្នកចាប់អារម្មណ៍ដឹងពីវត្តមានរបស់គេ។
៤. គេព្យាយាមនិយាយច្រើនជាងមុនពេលឃើញ ឬនៅជិតអ្នក
ចូរចាប់អារម្មណ៍សង្កេតនៅពេលដែលបុរសម្នាក់ស្រាប់តែប្រែជានិយាយច្រើនជាងធម្មតានៅរាល់ពេលអ្នកមានវត្តមានក្បែរៗគេ។ នេះ គឺសញ្ញាមួយបង្ហាញថាគេកំពុងព្យាយាមធ្វើអោយអ្នកស្ងើចចិត្ត ឬចាប់អារម្មណ៍លើហើយ។
៥. គេព្យាយាមធ្វើត្រាប់តាមកាយវិការអ្នក
ប្រសិនបើគេឧស្សាហ៍ធ្វើត្រាប់តាម ឬឈរទ្រេតមកជិតៗអ្នកនោះមានន័យថា គេកំពុងយកចិត្តទុកដាក់ចំពោះអ្នក ភាសាកាយវិការរបស់អ្នក និងចង់អោយអ្នកចាប់អារម្មណ៍វិញ។ គេនឹងចាប់ផ្ដើមឃ្លាំមើល
និងឧស្សាហ៍ធ្វើត្រាប់តាមកាយវិការអ្នកនៅពេលគេចូលចិត្តអ្នកខ្លាំង។
៦. ឬកពាររបស់គេប្រែជាឆាប់រំភើប
នៅពេលដែលបុរសណាម្នាក់ចូលចិត្តអ្នក នោះទឹកមុខរបស់គេនឹងឆាប់ប្រែប្រួលអោយដឹងតែម្ដង។ ការសម្លឹងរបស់គេប្រែជាស្រទន់ និងបង្ហាញអោយឃើញពីភាពចាប់ចិត្តខ្លាំង ហើយប្រសិនបើគេអន្ទះសារ ប្រាកដជាអៀនមុខក្រហមមិនខាន៕