បើសិនជាកូនអ្នកមានប្រតិកម្មអាឡែហ្ស៊ីតាមរដូវកាល អ្នកប្រហែលជាត្រូវមានគម្រោងព្យាបាលសម្រាប់កូនអ្នកច្រើនណាស់ហើយ។ អ្នកគួរតែចាប់ផ្តើមជាមួយនឹងគ្រូពេទ្យជំនាញខាងរោគកុមារបន្ថែមផង។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គ្រូពេទ្យប្រហែលជាអាចណែនាំឲ្យអ្នកទៅជួបគ្រូពេទ្យជំនាញខាងអាឡែហ្ស៊ីលើកុមារ។ ខាងក្រោមនេះគឺជាការណែនាំបន្ថែមទៀតចំពោះវិធានការព្យាបាលការអាឡែហ្ស៊ីលើកុមារ៖
- ចូរឲ្យកូនធ្វើតេស្តដើម្បីដឹងថាគេអាចអាឡែហ្ស៊ីនឹងអ្វីមួយឲ្យពិតប្រាកដ
- ចាប់តាំងពីអាការៈអាឡែហ្ស៊ីអាចកើតឡើងនៅពេលគេរៀននៅសាលា លេង និងពេលវេលានៅជាមួយគ្រួសារ ដូច្នេះចូរពិគ្រោះជាមួយអ្នកជំនាញខាងរោគកុមារអំពីថ្នាំដែលអាចប្រើប្រាស់បានដូចជា Antihistamines និង ថ្នាំបាញ់ច្រមុះ Corticosteroids ជាដើម។
- គ្រូពេទ្យជំនាញខាងរោគកុមារក៏អាចណែនាំអំពីការចាក់វ៉ាក់សាំងការពារអាឡែហ្ស៊ីដែរ ដើម្បីកុំឲ្យកូនធ្វើទុក្ខធ្ងន់ធ្ងរពេក
- បើសិនជាកូនមានប្រតិកម្មអាឡែហ្ស៊ីនឹងសត្វល្អនៅក្នុងផ្ទះ យកល្អគួរតែព្យាយាមលុបបំបាត់រន្ធនានាដែលមានសត្វល្អិតរស់នៅ រក្សាអាហារក្នុងប្រអប់ផ្លាស្ទិច និងលាងសម្អាតទាំងអស់ក្រោយពីញ៉ាំអាហាររួច
- បើសិនជាកូនមានប្រតិកម្មអាឡែហ្ស៊ីជាមួយនឹងលម្អងផ្កាខាងក្រៅផ្ទះ ចូរពិចារណាលើការប្រើប្រាស់ម៉ាស៊ីនត្រជាក់ក្នុងផ្ទះនិងបិតទ្វារបង្អួចឲ្យអស់វិញ។ បើសិនជាកូនអាឡែហ្ស៊ីនឹងស្មៅ កូនគួរតែនៅក្នុងផ្ទះ
- កូនដែលមានប្រតិកម្មអាឡែហ្ស៊ីនឹងផ្សិត មិនគួរណាឲ្យគេលេងស្លឹកឈើដែលជ្រុះនៅដីឡើយ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរឲ្យកូនងូតទឹកជម្រុះខ្លួននៅពេលចូលផ្ទះដើម្បីកំចាត់ចោលសារធាតុអាឡែហ្ស៊ីពីរាងកាយ និងសក់ឲ្យអស់៕