អ្នកពិតជាមិនអាចបញ្ឈប់ពេលវេលាកុំឲ្យដើរទៅមុខដើម្បីកុំឲ្យអាយុកាន់តែច្រើនមែណ តែវាជារឿងខុសគ្នាដាច់មួយបើសិនជាអ្នកកំពុងតែមើលទៅខ្លួនឯងឃើញថា ចាស់ជាងអាយុ ព្រោះវាអាចមានបញ្ហាជាច្រើនទាក់ទងនឹងទម្លាប់ប្រចាំថ្ងៃរបស់អ្នក។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) រឿងនេះអាចធ្វើឲ្យអ្នកមើលទៅដូចជាមនុស្សអាយុ ៥០ឆ្នាំ តែធាតុពិតអ្នកទើបតែអាយុ ៣០ជាងអីទេ។ ហេតុដូច្នេះហើយ ខ្ញុំសូមណែនាំទម្លាប់អាក្រក់មួយចំនួនដែលគួរតែលះបង់បើសិនជាមិនចង់ឲ្យមុខមើលទៅឆាប់ចាស់ទេនោះ
មិនមានទម្លាប់ថែរក្សាស្បែកបានល្អ
ស្រ្តីច្រើនណាស់ហើយដែលថា កំពុងតែមានទម្លាប់មិនបានថែរក្សាស្បែកបានល្អនៅពេលអាយុច្រើន។ អ្នកខ្លះលាងសម្អាតមុខច្រើនពេកក្នុងមួយថ្ងៃ ខណៈពេលខ្លះទៀតមិនបានសម្អាតមុខគ្រប់គ្រាន់។ អ្នកខ្លះមិនបានប្រើក្រែមផ្តល់សំណើមខណៈពេលខ្លះទៀតប្រើក្រែមផ្តល់សំណើមដែរ តែមិនត្រូវនឹងស្បែករបស់ពួកគេ។ ដូច្នេះនៅពេលទិញផលិតផលថែរក្សាសម្រស់ យកល្អគួរតែជ្រើសរើសផលិតផលណាសដែលត្រូវនឹងប្រភេទស្បែករបស់អ្នកវិញទើបជារឿងល្អ។ បើអាចចូរជ្រើសរើសអ្វីដែលជាធម្មជាតិ។
ប៉ះពាល់នឹងពន្លឺព្រះអាទិត្យច្រើនពេក
ពន្លឺព្រះអាទីត្យជាប្រភពដ៏ឆ្លាតវៃមួយនៃវីតាមីន D ដែលអាចជួយបំបាត់ការបាក់ទឹកចិត្ត និងថប់អារម្មណ៍ ព្រមទាំងបន្ថយការប្រឈមនឹងការពុកឆ្អឹងថែមទៀត។ ប៉ុន្តែការដែលប៉ះពាល់នឹងពន្លឺនេះច្រើនពេកអាចបង្កផលអាក្រក់ជាងផលល្អទៅវិញទេ។ អ្វីដែលសំខាន់នោះគឺវាអាចធ្វើឲ្យស្បែកចាស់មុនអាយុ។ ដូច្នេះចូរប្រើប្រាស់ឡេការពារកម្តៅព្រះអាទិត្យដែលមាន SPF យ៉ាងហោចណាស់ ៣០ និងលាបវាលើស្បែក១០នាទីសិនមុនពេលចេញទីខាងក្រៅ។
មិនបានញ៉ាំទឹកគ្រប់គ្រាន់
យើងទាំងអស់គ្នាដឹងហើយថា ការញ៉ាំទឹកគ្រប់គ្រាន់ជារឿងសំខាន់សម្រាប់សុខភាព តែវាក៏ពិសេសសម្រាប់សុខភាពស្បែកដែឬ។ ដូច្នេះយកល្អគួរតែព្យាយាមញ៉ាំទឹកយ៉ាងហោចណាស់ ២លីត្រក្នុងមួយថ្ងៃដើម្បីស្បែកមានសំណើម និងច្រោះជាតិពុលពីក្នុងរាងកាយមុនពេលវាបង្កបញ្ហាដល់ស្បែកទាន់។
ញ៉ាំគ្រឿងស្រវឹងច្រើនៗ
ការដែលញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យម វាពិតជាផ្តល់ប្រយោជន៍ដល់សុខភាពបាន។ តែបើញ៉ាំច្រើនពេក វានឹងបង្ករឿងផ្ទុយគ្នាវិញ។ ក្រៅពីបង្កបញ្ហាដល់ថ្លើម ស្បែកក៏រងទុក្ខផងដែរ។ វានឹងបង្កជាការរលាក ដែលធ្វើឲ្យការចាស់របស់ស្បែកកាន់តែលឿនទៅៗ។ ក្រៅពីនេះស្បែកនឹងមើលទៅស្ងួត ដោយសារតែនោមច្រើន។
ជក់បារី
ការជក់បារីក៏ជាហេតុផលមួយទៀតនាំឲ្យមើលទៅឆាប់ចាស់ដែរ។ នេះដោយសារតែវាអាចបំផ្លាញដល់សរសៃឈាមដែលផ្គត់ផ្គង់អុកស៊ីសែន និងជីវជាតិទៅឲ្យស្បែក។ ក្រៅពីនេះបារីមានជាតិពុលជាច្រើនដែលវាទៅបំផ្លាញស្រទាប់ស្បែកកាន់តែឆាប់ខូចថែមទៀត។
ស្រ្តេសច្រើនពេក
គ្រូពេទ្យនិយាយថា ការដែលស្រ្តេសច្រើនពេកអាចធ្វើឲ្យស្បែកខូចខាតបាន។ ដូច្នេះអ្នកគួរតែលុបបំបាត់មូលហេតុដែលនាំឲ្យស្រ្តេសមិនចាំបាច់ចេញពីជីវិតឲ្យបានច្រើន និងព្យាយាមធ្វើសកម្មភាពបំបាត់ស្រ្តេសគ្រប់យ៉ាងផង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) អ្វីដែលសំខាន់គឺព្យាយាមគេងឲ្យបានច្រើន។
ការញ៉ាំអាហារខុស
របបអាហារដែលសម្បូរជាតិខ្លាញ់ និងផ្អែមអាចបង្កើនល្បឿននៃភាពចាស់បានដោយសារតែវាជំរុញដល់ការរលាក។ រឿងនេះក៏ដូចគ្នានឹងការញ៉ាំសាច់កៃឆ្នៃច្រើនដែរ៕