ការរួមភេទគឺជាសកម្មភាពដ៏រីករាយមួយសម្រាប់គូស្វាមីភរិយាដែលរស់នៅជាមួយ ហើយក៏ជាចំនុចដែលនាំឲ្យមនុស្សពីរនាក់កាន់តែស្និទ្ធស្នាលនឹងគ្នាផងដែរ។ យ៉ាងណាមិញ បើសិនជាសកម្មភាពគេងជាមួយគ្នានេះឆាប់បញ្ចប់ពេកវាពិតជាមិនល្អឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហេតុដូច្នេះហើយ ខ្ញុំនឹងបង្ហាញអំពីរបៀបរួមភេទបែបម៉ែចែកឲ្យ ឬខាងប្រុសនៅពីលើខាងស្រី ឬ Missionary Position ដែលអាចជួយឲ្យកាគេងមួយគ្នាមានរយៈពេលកាន់តែយូរជាងមុន។
ជួយខ្លួនឯងនៅពេលថ្ងៃ
ការដែលសម្រេចកាមម្តងរួចមុនពេលរួមភេទជាមួយគ្នាពីរបីម៉ោង គឺជាគំនិតដ៏ល្អមួយ។ តាមរយៈមធ្យោបាយបែបនេះ នៅពេលអ្នកស្ថិតនៅពីលើខាងស្រី អ្នកនឹងអាចគ្រប់គ្រងអារម្មណ៍ និងស្ថានការណ៍នៃភាពត្រេកត្រអាលក្នុងការឆាប់ចេញទឹកកាមបានកាន់តែល្អ។
ហាត់ប្រាណបែប Kegel
នេះគឺជាវិធីហាត់ប្រាណដែលងាយស្រួល និងសាមញ្ញមួយប្រភេទដែលអាចជួយពង្រឹងដល់សកម្មភាពលើគ្រែ និងជួយឲ្យភាពរីករាយលើគ្រែនោះកាន់តែយូរជាងមុន ហើយមិនបណ្តាលឲ្យអស់អារម្មណ៍ទៀតផង។ អ្វីដែលអ្នកគួរធ្វើនោះគឺ ខំប្រឹងសាច់ដុំនៅកម្រាលអាងត្រគៀករយៈពេលពីរបីនាទីសិន ចាំបន្ធូរវិញ។ អ្នកអាចធ្វើបែបនេះគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
ប្រើខ្នើយជួយ
ចូរដាក់ខ្នើយមួយកល់នៅក្រោមត្រគាកខាងស្រី ដូច្នេះ អ្នកពិតជាអាចស៊ូកបញ្ចូលលិង្គទៅក្នុងទ្វាមាសខាងស្រីបានកាន់តែងាយ និងមានផាសុកភាព។
ផ្លាស់ប្តូរជំហររួមភេទ
បើសិនជាអ្នកមិនពូកែជង្គង់ និងភ្លៅទេ ការស៊ូកបញ្ចូលលិង្គដោយការលុតជង្គង់ប្រាកដជាធ្វើឲ្យនឿយហត់ និងឈឺចាប់បាន ជាពិសេសបុរសដែលធ្លាប់មានរបួសពីមុនមក។ ដូច្នេះបើសិនជាអាចអ្នកគួរតែផ្លាស់ប្តូរមកប្រើក្បាច់រួមភេទបែបម៉ែចែកឲ្យវិញទើបសម្រាលដល់ការឈឺចាប់ខាងលើបាន។
សម្រាកពាក់កណ្តាលផ្លូវ
អ្នកអាចបញ្ឈប់ការស៊ូកបញ្ចូលលិង្គនៅពាក់កណ្តាលទី ហើយប្រើវិធីថើបអង្អែលដៃគូឲ្យបានយូរតាមតែអាចធ្វើទៅបានវិញទៅ ព្រោះសកម្មភាពនេះនឹងផ្តល់ក្តីស្រឡាញ់ពេញលេញដល់នាងក្នុងពេលរួមភេទ ហើយក៏ជាវិធីបង្ការការឆាប់ចេញទឹកកាមពេកដែរ៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)