ថ្លើមរបស់មនុស្សយើងមានមុខងារសំខាន់ៗច្រើនណាស់ ទើបអាចធ្វើឲ្យយើងមានសុខភាពល្អដល់សព្វថ្ងៃ។ មុខងារដ៏សំខាន់បំផុតរបស់វាគឺបញ្ចេញកាកសំណល់គ្រោះថ្នាក់ចេញពីចរន្តឈាម និងជួយដល់ការរំលាយអាហារ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជាមួយគ្នានេះដែរ ថ្លើមក៏ជួយការពារមុខងារប្រព័ន្ធភាពស៊ាំរបស់មនុស្សយើងកុំឲ្យធ្វើការច្រើនជ្រុលពេកដែរ។
បញ្ហារបស់ថ្លើមអាចនឹងកើតមានដែរបើសិនជារាងកាយឆ្លងជំងឺដោយពពួកវីរុស ឬប៉ះពាល់នឹងសារធាតុគីមីគ្រោះថ្នាក់ច្រើន។ ការដែលមិនបានថែរក្សាសុខភាពថ្លើមបានល្អ ពិតជាអាចបង្កើនការប្រឈមនឹងអាការៈអាឡែហ្ស៊ី ជំងឺបេះដូងសរសៃឈាម អស់កម្លាំងរ៉ាំរ៉ៃ ឈឺក្បាល ធាត់ជ្រុល បញ្ហាលើការរំលាយអាហារ និងជំងឺផ្សេងៗទៀត។
ខណៈពេលដែល ការចៀសវាងមិនញ៉ាំគ្រឿង កាហ្វេ បារី និងស្ករសច្រើនៗ និងហាត់ប្រាណបន្ថែមបន្តិចបន្តួចដូចជា ការដើររាល់ថ្ងៃ និងញ៉ាំច្រើនៗ អាចជាវិធីដ៏ល្អដើម្បីជំរុញដល់សុខភាពថ្លើមនោះ តែមានអាហារមួយចំនួនទៀតដែលអាចជួយស្តារសុខភាពថ្លើមកាន់តែល្អឡើងវិញបាន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) អាហារខាងក្រោមនេះហើយដែលត្រូវបានគេចាត់ទុកថាជា អាហារប៉ូវថ្លើម៖
- ផ្លែប៉ោម
- ផ្លែប័រ
- ខ្ទឹមស
- ក្រូច
- តែបៃតង
- បន្លែពណ៌បៃតង
- សណ្តែក
- រមៀត
- ត្រី៕