សម្រាប់អារម្មណ៍នៃការចង់រួមភេទរបស់មនុស្សប្រុសស្រី ជាពិសេសប្តី និងប្រពន្ធទើបតែរៀបការហើយថ្មីៗអាចនឹងពុះកញ្រ្ជោលភ្លាមៗ ដូច្នេះពួកគេច្រើនតែមិនអាចទប់បានដើម្បីរកកន្លែងគួសម និងត្រឹមត្រូវក្នុងផ្ទះឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ កន្លែងខ្លះដែលអ្នកនឹងរួមភេទជាមួយគ្នា អាចនឹងមានភាពគគ្រិចដែលជាហេតុនាំឲ្យប្រឈមនឹងបញ្ហាផ្សេងៗចំពោះសុខភាពដែរ។ ដូច្នេះតើកន្លែងទាំងនោះមានអ្វីខ្លះទៅ?
ប៉ាញ័រត្រាំទឹកងូត
អ្នកប្រហែលជាគិតថា ការរួមភេទក្នុងប៉ាញ័រត្រាំទឹកងូតអាចជារឿងមួយមានភាពស្រើបស្រាលខ្លាំង។ ប៉ុន្តែតាមពិត ប៉ាញ័រមិនមែនជាកន្លែងអាចផ្តល់រឿងល្អបែបនេះឡើយ។ ទឹកដែលនៅក្នុងប៉ាញ័រនេះអាចនឹងធ្វើឲ្យទ្វារមាសទៅជាស្ងួត ហើយវាក៏ផ្តល់ភាពពិបាកដល់ការស៊ូកបញ្ចូលលិង្គបានដែរ។ ជាមួយគ្នានេះដែរ នៅពេលអញនកព្យាយាមប្រើក្បាច់រួមភេទដូចជា Doggy Style ក៏អាចនាំឲ្យរអិល និងខូចអារម្មណ៍ ព្រមទាំងប្រឈមខ្លាំងនឹងការបង្ករោគទៀត។
ក្រោមទឹកផ្កាឈូក
អ្នកប្រហែលជាអាចនឹងងាយរអិល ហើយក៏នឹងមិនចូលចិត្តទឹកដែលស្រោចស្រពលើខ្លួនពេញអញ្ជឹងដែរ។ ម៉្យាងវិញទៀត ការរួមភេទក្រោមទឹកផ្កាឈូកបែបនេះងាយនឹងបង្កការរលាកដល់ភ្នែកខ្លាំងណាស់។ ដូច្នេះចូរគិតឡើងវិញមុននឹងអ្នកសុំដៃគូររួមភេទនៅក្រោមទឹកផ្កាឈូកបែបនេះ។
នៅលើកម្រាលដី
អ្នកប្រហែលជាគិតថា ផ្ទៃដែលរៀបស្មើអាចនឹងផ្តល់នូវបទពិសោធន៍ថ្មី។ មែនហើយ បើសិនជាអ្នកកំពុងតែសាកល្បងក្បាច់ម៉ែចែកឲ្យ ឬហៅថាខាងប្រុសនៅពីលើខាងស្រី នោះជង្គង់អ្នកអាចនឹងត្រូវជាំជាមិនខាន។ ជាមួយគ្នានេះដែរ អ្នកក៏អាចប៉ះពាល់នឹងមេរោគគ្រប់ប្រភេទនៅលើកម្រាលដៃផងដែរ។ ការរួមភេទនៅលើកម្រាលបែបនេះពិតជាផ្តល់ភាពកខ្វក់ដល់ខ្នងអ្នកណាស់។
សួនច្បា
ចូរគិតថា រាល់សត្វល្អិតទាំងអស់ក្នុងសួនច្បាស់ដែលតូចៗដែលអ្នកមើលមិនឃើញនោះ ទំនងជាអាចជ្រៀតចូលទៅក្នុងប្រដាប់ភេទរបស់អ្នកបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អ៊ីចឹងចូរស្រមៃទៅមើលថាតើអាចនឹងផ្តល់ភាពរីករាយដល់អ្នកដែរទេ?