ការរលាកស្បែកជាញឹកញយកើតឡើងនៅពេលស្បែករបស់អ្នកប៉ះទៅនឹងអ្វីមួយដែលក្ដៅខ្លាំង។ ការរលាកភ្លើងអាចបង្កការឈឺចាប់ និងក្រហាយ ប៉ុន្តែកុំបារម្ភពេក! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្នកអាចដោះស្រាយព្យាបាលបញ្ហារលាកឡើងពងទឹកលើស្បែកជាមួយវិធីសាស្ត្របែបធម្មជាតិងាយៗ។ ថាតើគួរធ្វើបែបណាទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តដ៏មានប្រសិទ្ធិភាពព្យាបាលការរលាកស្បែកអោយធូរស្បើយបានយ៉ាងឆាប់រហ័ស ៖
១. ស្អំត្រជាក់
រៀបចំក្រណាត់សើមស្អាតមួយដើម្បីដាក់ស្អំលើស្បែកដែលរលាក។ វិធីនេះមិនត្រឹមតែជួយបំបាត់ការឈឺចាប់ និងក្រហាយប៉ុណ្ណោះ ប៉ុន្តែក៏ទប់ស្កាត់ការហើមផងដែរ។ អ្នកអាចស្អំរយៈពេលពី ៥ ទៅ
១៥ នាទី សឹមយកក្រណាត់ចេញ។ ទោះជាយ៉ាងណា មិនត្រូវប្រើប្រាស់ទឹកត្រជាក់ពេកឡើយ។
២. ថ្នាំដុសធ្មេញជីអង្កាម
ដំបូងអ្នកត្រូវលាងសម្អាតកន្លែងរលាកជាមួយទឹកត្រជាក់ជាមុនសិន រួចសឹមផ្ដិតថ្នមៗអោយស្ងួត។បន្ទាប់មកចាប់ផ្ដើមលាបថ្នាំដុសធ្មេញផ្សំឡើងពីជីអង្កាមមួយចំនួនពីលើ និងទុកចោលរហូតដល់ស្ងួតជាការស្រេច។
៣. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ កឺគ្រាន់តែលាបជែល ឬសាច់ប្រទាលកន្ទុយក្រពើលើស្បែកដែលររលាកជាការស្រេច។
៤. ហាមចាក់ពងបែក
អ្នកមិនគួរចាក់ពងបែកលើស្បែកដែលបណ្ដាលមកពីការរលាកឡើយក៏ព្រោះវាអាចធ្វើអោយឆ្លងមេរោគ។ ប្រសិនបើនៅតែបារម្ភ អ្នកគួរទៅជួបពិនិត្យជាមួយគ្រូពេទ្យ។
៥. កញ្ចប់តែតូចៗ
អ្វីដែលអ្នកត្រូវធ្វើ គឺបន្ទាប់ពីលាងសម្អាតកន្លែងដែលរលាក រួចស្អំកញ្ចប់តែដែលឆុងហើយត្រជាក់ៗចំនួន ២ ទៅ ៣ កញ្ចប់ផ្ទាល់លើស្បែក និងប្រើប្រាស់ស្បៃស្អាតគ្របពីលើជាការស្រេច៕