បើយើងនិយាយពីរឿងស្នេហា មិនថាមនុស្សប្រុស ឬស្រីទេតែងតែចង់បានឲ្យទំនាក់ទំនងមួយនេះមានភាពល្អប្រសើរ ស្អិតរមួត និងមានសុភមង្គលបំផុត។ ប៉ុន្តែអ្វីដែលជាបញ្ហាច្រើនជាងគេនោះគឺថា មនុស្សស្រីតែងតែរងទុក្ខជាងគេតែម្តងដោយសារមិត្តប្រុសរបស់ខ្លួនបោកប្រាស់ស្នេហា។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែពេលខ្លះនៅពេលដែលពួកគេរកបានបុរសដែលល្អហើយនោះ កាយវិការវិជ្ជមាននឹងត្រូវបង្ហាញជាញឹកញាប់ដូចខាងក្រោមនេះ៖
យកចិត្តទុកដាក់លើអ្នក
បើសិនជាមិត្តប្រុស ឬប្តីអ្នកសប្បាយចិត្តនៅពេលមានរឿងល្អកើតឡើងចំពោះអ្នកនោះ មានន័យថា អ្នកជ្រើសរើសមនុស្សត្រូវហើយ។ ដូច្នេះហើយ មនុស្សម្នាក់នេះនឹងនៅខាងអ្នករហូតទោះបីជាមានរឿងអាក្រក់ ឬល្អក៏ដោយ។ ជាធម្មតា គាត់នឹងផ្តល់ជាការដូឲ្យអ្នក ដោយវាមិនមែនត្រឹមតែជាថ្ងៃពិសេសណាមួយដូចជា ខួបកំណើត ឬបុណ្យណូអែលឡើយ តែជាថ្ងៃធម្មតាទៅវិញ។
ចង់ផ្តល់អ្វីដែលល្អបំផុតសម្រាប់អ្នក។
បើសិនជាគាត់ចំណាយពេលវេលានៅជាមួយគ្រួសារ និងមិត្តភក្តិរបស់អ្នក មានន័យថា គាត់ពិតជាចង់ផ្តល់អ្វីៗដែលល្អបំផុតសម្រាប់អ្នកហើយ។ ម៉្យាងវិញទៀត គាត់តែងតែនៅខាងអ្នកជានិច្ចទោះបីជាមានលក្ខខណ្ឌអ្វីក៏ដោយ។
ធ្វើល្អចំពោះអ្នកជានិច្ច
បើសិនជាគាត់ដាក់ចិត្តដាក់កាយលើអារម្មណ៍ ក្តីប្រាថ្នា និងតម្រូវការរបស់អ្នកមុនខ្លួនឯងនោះ មានន័យថា អ្នកកំពុងតែជ្រើសរើសមនុស្សដើរជាមួយគ្នាត្រឹមត្រូវហើយ។
អ្នកតែងតែជាអតិភាពចំបងគេរបស់គាត់
បើសិនអ្នកគឺជាផ្នែកមួយនៃគម្រោងថ្ងៃអនាគតរបស់គាត់ហើយ នោះអ្នកតែងតែនៅក្នុងចិត្តគាត់ជានិច្ច ហើយគាត់ក៏នឹងតែងតែរកពេលវេលាដើម្បីនៅជាមួយអ្នកដែរ។
គាត់ចង់ឲ្យមនុស្សជុំវិញខ្លួនស្គាល់អ្នក
បើសិនជាគាត់អោបអ្នក ឬកាន់ដៃរបស់អ្នកនៅទីសាធារណៈ មានន័យថា គាត់ពិតជាសប្បាយចិត្តបំផុតក្នុងការធ្វើជាមិត្តប្រុសរបស់អ្នក ឬជាប្តីរបស់អ្នក និងចង់ឲ្យមនុស្សជុំវិញខ្លួនដឹងអំពីរឿងនេះផងដែរ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) អ្វីដែលសំខាន់នោះគឺថា គាត់បាននាំអ្នកទៅជួបក្រុមគ្រួសាររបស់គាត់ ឬកម្មវិធីការងាររបស់គាត់៕