គ្មានវិធីសាស្ត្រណា ដែលអាចការពារ និងទប់ស្កាត់ការយារសុដន់បាន ១០០ ភាគរយនោះទេ ប៉ុន្តែ គន្លឹះខាងក្រោមនេះ ពិតជាមានប្រយោជន៍សម្រាប់អ្នកច្រើន។
- ពាក់អាវទ្រដោះ ដែលសមនឹងទំហំសុដន់របស់អ្នក។ បើអ្នកស្រកទម្ងន់ គួរតែបន្ថយវាបន្តិច ប៉ុន្តែ បើអ្នកឡើងគីឡូខ្លាំង អ្នកគួរតែផ្លាស់ប្តូរយកទំហំធំវិញ ហើយយកល្អ គួរតែសួរអ្នកជំនាញខាងលក់ ទើបដឹងកាន់តែច្បាស់។
- កំណត់ការឡើងទម្ងន់ ពី ១១ ទៅ ១៥ គីឡូបានហើយ ដើម្បីការពារកុំឲ្យសុដន់របស់អ្នកឡើងធំពេក ដែលជាហេតុនាំឲ្យវា កាន់តែយារធ្លាក់នៅពេលក្រោយ។
- ផ្តល់សំណើម ដល់សុដន់របស់អ្នក ដោយវិធីធម្មជាតិៗ។
- ការហាត់ប្រាណ ដើម្បីបន្តឹង និងការពារការយារធ្លាក់ពិតជាមាន ដូច្នេះ សូមស្វែងរកវា នៅក្នុងយូធូប រួចយកមកអនុវត្ត។
- កុំជក់បារី ក៏ជាជម្រើសត្រឹមត្រូវផងដែរ ពីព្រោះ បារី នឹងទៅកាត់បន្ថយភាពយឺតរបស់សុដន់បានយ៉ាងងាយ៕