ឳពុកគឺជាគំរូដល់កូន បើឳពុកដែលធ្វើអ្វីដែលល្អៗ នោះកូននឹងអាចក្លាយជាមនុស្សល្អ តែបើឳពុកដែលចូលចិត្តប្រព្រឹត្តរឿងដែលអាក្រក់ នោះកូននឹងធ្វើតាមជាមិនខាន។ដូចនេះតើមានសកម្មភាពអ្វីខ្លះដែលជះឥទ្ធិពលដល់កូននោះ?
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ឳពុកដែលចូលចិត្តលេងទូរស័ព្ទឬលេងGame ធ្វើឱ្យកូនមិនចង់រៀនទេ ហើយចង់តែលេងដូចអ្នក។
- ឳពុកដែលមានចិត្តឆេវឆាវ ចូលចិត្តបញ្ចេញកំហឹងដាក់ប្រពន្ធ ធ្វើឱ្យប៉ះពាល់ខ្លាំងណាស់ដល់ការលូតលាស់របស់កូន។
- បើអ្នកចូលចិត្តជក់បារី កូននឹងរៀនតាមនៅថ្ងៃណាមួយជាមិនខានឡើយ។
- បើអ្នកគេងស្រមុក អ្នកមិនត្រូវគេងជិតកូនទេព្រោះវារំខានដល់ការគេងរបស់កូនជាខ្លាំង។
- បើអ្នកមានប្រពន្ធចុង ហើយព្រោះតែរឿងនេះឈ្លោះគ្នាជាមួយប្រពន្ធ នៅពេលដែលកូនលឺ វានឹងធ្វើឱ្យកូនបាត់បង់ភាពកក់ក្តៅ ហើយកូននឹងមានជំងឺភ័យខ្លាច៕
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)