ការក្តៅខ្លួនអាចកើតឡើងគ្រប់ពេលជាពិសេសនៅពេលរាងកាយកំពុងតែព្យាយាមប្រយុទ្ធប្រឆាំងនឹងវីរុស ឬបាក់តេរីដែលចូលជ្រៀតជ្រែកក្នុងរាងកាយរបស់យើង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?ការក្តៅខ្លួនស្ទិញៗអាចបាត់ទៅវិញដោយមិនបាចព្យាបាលអ្វីទាំងអស់ ដោសយារតែវាភាគច្រើនបង្កឡើងដោយវីរុស ប៉ុន្តែនៅពេលវាកើតឡើងជាមួយអាការៈអ្វីផ្សេង យកល្អគួរតែទៅឲ្យពេទ្យពិនិត្យបន្ថែម។
មានឧទាហរណ៍ច្រើនណាស់នៅពេលការក្តៅខ្លួនឡើងទៅដល់កម្រិត ៣៨អង្សារ អាចបណ្តាលឲ្យគ្រុន និងញ៉ាក់បាន។ វាក៏មានជាប់ទាក់ទងនឹងអាការៈផ្សេងៗទៀតដែរដូចជា ធីងធោង មិនឃ្លានអាហារ និងរញ៉ាំរញ៉ូវច្រើនសម្រាប់កុមារតូចៗ។ នៅពេលអាការៈទាំងនេះកើតឡើង រឿងដំបូងដែលអ្នកគិតមិនគេគឺធ្វើយ៉ាងណាឲ្យអាការៈទាំងនេះបាត់ទៅវិញ។ ហេតុដូច្នេះហើយខ្ញុំសូមណែនាំការព្យាបាលដោយខ្លួនឯងមួយចំនួនតូច ដើម្បីបញ្ចុះកម្តៅ និងគ្រុនញ៉ាក់ដូចខាងក្រោមនេះ៖
ផ្លាស់ប្តូររបបអាហារ
បើសិនជាអ្នកក្តៅខ្លួន ឬកំពុងតែមានអារម្មណ៍មិនស្រួលខ្លួន យកល្អគួរតែផ្តោតសំខាន់ទៅលើការញ៉ាំស៊ុប បន្លែ ផ្លែឈើ ព្រមទាំងទឹកឲ្យបានច្រើន ព្រោះវានឹងជួយបញ្ចុះកម្តៅ និងបំបាត់ការបង្ករោគដែលកំពុងតែកើតឡើងក្នុងខ្លួន។ ក្រៅពីនេះយកល្អគួរតែចៀសវាងអាហារហិរ និងក្តៅ អាហារខ្លាញ់ និងការញ៉ាំភេសជ្ជៈមានជាតិហ្គាសសិនរហូតដល់អ្នកមានអារម្មណ៍ល្អឡើងវិញ។
ខ្ទឹមស
ខ្ទឹមសអាចជួយលុបបំបាត់ការបង្ករោគដោយបាក់តេរី និងវីរុសបាន។ ដើម្បីព្យាបាល ចូរដាំទឹកមួយកែវដោយដាក់ខ្ទឹមសដែលដុំរួចពីរបីកំប៉ឹសចូលផង។ បន្ទាប់មកអ្នកអាចចាក់វាត្រង់យកតែទឹក ហើយញ៉ាំវាយ៉ាងហោចណាស់ ៣ដងក្នុងមួយថ្ងៃ។ ភេសជ្ជៈមួយនេះនឹងមានប្រសិទ្ធភាពជាថ្នាំប្រឆាំងការរលាក និងប្រឆាំងបាក់តេរីដ៏អស្ចារ្យ។
ស្អំកន្សែងត្រជាក់នៅថ្ងាស
ឪពុកម្តាយច្រើនតែដាក់កន្សែងសើម ឬត្រជាក់នៅលើថ្ងាសកូនដើម្បីជួយបញ្ចុះកម្តៅ។ ការធ្វើបែបនេះមានប្រសិទ្ធភាពល្អណាស់ព្រោះវាត្រូវបានគេធ្វើជាច្រើនជំនាន់ទៅហើយ។ អ្នកគ្រាន់តែប្រាកដថា កន្សែងដែលត្រជាក់នោះមិនត្រជាក់ខ្លាំងទៅបានហើយ ព្រោះបើសិនជាត្រជាក់ខ្លាំងវានឹងធ្វើឲ្យអាការៈកូនកាន់តែធ្ងន់ធ្ងរវិញ។
ងូតទឹកត្រជាក់
ការដែលឲ្យអ្នកជំងឺក្តៅខ្លួនងូតទឹកត្រជាក់គឺអាចជួយបញ្ចុះកម្តៅបានខណៈពេលដែលវាជួយបន្ធូរដល់សាច់ដុំ។ រឿងនេះក៏សម្រួលដល់ការឈឺចាប់ដែលកើតមានផងដែរ។ អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បើសិនជាអ្នកមិនចង់ងូតទឹកទេ អ្នកអាចជូតកន្សែងសើមបាន ព្រោះវាក៏ជួយបញ្ចុះកម្តៅបានយ៉ាងល្អដែរ៕