វាគឺជារឿងល្អណាស់ក្នុងការការពារភ្នែកពីការបំផ្លាញរបស់កាំរស្មីពណ៌ស្វាយ (UV) ដែលចេញពីពន្លឺព្រះអាទិត្យ។ ដូច្នេះហើយបើសិនជាអ្នកចង់បានការការពារដែលល្អគួរតែជ្រើសរើស ឬទិញវ៉ែនតាការពារកម្តៅព្រះអាទិត្យដូចខាងក្រោមនេះ៖
- ជ្រើសរើសវ៉ែនតាការពារពន្លឺព្រះអាទិត្យដែលយ៉ាងហោចណាស់អាចទបស្កាត់ទាំងកាំរស្មី UV-A និង UV-B ៩៩ភាគរយ។
- ពាក់វ៉ែនតាការពារពន្លឺព្រះអាទិត្យរាល់ថ្ងៃ ទោះបីជាមេឃស្រទុំក៏ដោយ
- ពាក់មួកដែលមានឆាងម៉ាងជុំវិញធំៗ ព្រោះវាអាចទប់ស្កាត់កាំរស្មីយូវី ចាំងចូលភ្នែកបានសងខាង និងលើវ៉ែនតាបាន
- ខនតាក់ឡែនខ្លះក៏មានការទប់ស្កាត់កាំរស្មីយូវីបានដែរ។ ចូរសួរគ្រូពេទ្យអំពីការការពារមានច្រើនប៉ុណ្ណាដែលមានក្នុងខនតាក់ឡែនរបស់អ្នក៕