ផ្លូវភេទគឺជាមុខងារមូលដ្ឋានដ៏សំខាន់មួយនៃជីវិតរបស់មនុស្សគ្រប់រូប ព្រោះវាអាចផ្តល់នូវភាពរីករាយ និងភាពស្និទ្ធស្នាលកាន់តែស៊ីជម្រៅជាមួយដៃគូបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការកង្វះចំណង់ផ្លូវភេទ ភាពមិនឡើងរឹងរបស់លិង្គ និងបញ្ហាផ្លូវភេទផ្សេងៗទៀតអាចធ្វើឲ្យជីវិតទៅជាគ្មានភាពស្រស់បំព្រងបាន។ សម្រាប់មនុស្សប្រុស យើងអាចប៉ះប៉ូវបញ្ហានេះបានតាមរយៈការគ្រប់គ្រងរបបអាហារឲ្យបានត្រឹមត្រូវ។
ខាងក្រោមនេះគឺជាអាហារ បីប្រភេទ ដែលអ្នកស្រាវជ្រាវរកឃើញថា ផ្តល់ភាពកាន់តែខ្លាំងក្លាចំពោះចំណង់ផ្លូវភេទរបស់មនុស្សប្រុស៖
សាច់
ចូរបញ្ចូលសាច់គ្រប់ប្រភេទទៅក្នុងរបបអាហារអ្នក ព្រោះវាអាចជួយពង្រឹងដល់ជីវិតផ្លូវភេទបាន។ សាច់គោ សាច់មាន់ និងសាច់ជ្រូកផ្ទុកទោដោយសារធាតុ Carnitine, L-arginine និងស័ង្គសី។ Carnitine និង L-arginine ជាអាស៊ីតអាមីណេម៉្យាងដែលអាចពង្រឹងដល់លំហូរឈាម។ លំហូរឈាមដែលរលូន និងគ្មានការស្ទះ គឺជារឿងដ៏សំខាន់មួយដើម្បីជួយឲ្យបុរស និងស្រ្តីមានការឆ្លើយតបខាងផ្លូវភេទបានយ៉ាងល្អ។ ជីវជាតិពីរនេះក៏អាចព្យាបាលបញ្ហាលិង្គមិនឡើងរឹងរបស់បុរសមួយចំនួនបានយ៉ាងមានប្រសិទ្ធភាពផងដែរ។ ជាតិស័ង្គសីវិញ ជាជាតិរ៉ែដ៏សំខាន់ដែលត្រូវបានគេស្គាល់ថា ជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ ប៉ុន្តែក៏ដើរតួនាទីសំខាន់ចំពោះមុខងារផ្លូវភេទដែរ ព្រោះការកង្វះជាតិស័ង្គសីនឹងធ្វើឲ្យលិង្គមិនឡើងរឹង និងកង្វះអ័រម៉ូនភេទប្រុសទៀតផង។
អ័យស្ទើ
សមាសធាតុផ្តល់សម្រើបផ្លូវភេទរបស់អ័យស្ទើ ត្រូវបានគេរកឃើញយូរណាស់មកហើយ ព្រោះវាជួយបង្កើនចំនួនអ័រម៉ូនភេទប្រុសតេស្តូស្តេរ៉ូន។ ការបង្កើនការផលិតអ័រម៉ូនមួយនេះ ត្រូវបានគេទទួលស្គាល់ថា ជួយពង្រឹងភាពខ្លាំងរបស់ផ្លូវភេទបុរសភាគច្រើន។ អ័យស្ទើក៏ជាប្រភពដ៏ឆ្លាតវៃនៃជាតិស័ង្គសីផងដែរ។
ត្រីសាលម៉ុង
ត្រីមួយនេះមានភាពពេញនិយមខ្លាំងណាស់ដោយសារតែវាផ្ទុកទៅដោយសារធាតុអាស៊ីតខ្លាញ់អូមេហ្គាបី ដែលល្អចំពោះសុខភាពបេះដូង។ យ៉ាងណាមិញ វាជារបស់ដ៏សំខាន់មួយសម្រាប់ជំរុញដល់ជីវិតផ្លូវភេទកាន់តែល្អប្រសើរជាងមុនដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អូមេហ្គាបី ប្រហែលជាជួយបង្ការកុំឲ្យមានកំណកក្នុងសរសៃឈាម ដែលជាហេតុនាំឲ្យលំហូរឈាមក្នុងខ្លួនហូរកាន់តែស្រួល៕