រេងអូលីវ គឺជាឱសថដ៏ល្អឥតខ្ចោះមួយសម្រាប់សុខភាពទូទៅ។ សារធាតុ Linoleic Acid ដែលមានក្នុងប្រេងអូលីវ អាចធ្វើឲ្យវាក្លាយទៅជាផលិតផលផ្តល់សំណើមដ៏ល្អមួយបាន។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វានឹងជួយការពារជាតិទឹក និងធ្វើឲ្យក្រចកមើលទៅភ្លឺរលោង និងស្រស់ស្អាតជាប់។
វិធីប្រើ៖
- ចូរលាយប្រេងអូលីវណាដែលសុទ្ធមួយស្លាបព្រាបាយទៅក្នុងទឹកក្តៅឧណ្ហៗមួយចានកូម
- ចូរជ្រលួកក្រចកអ្នក ហើយត្រាំក្នុងនោះយ៉ាងហោចណាស់ ៥នាទី
- ចូរម៉ាស្សាក្រចកអ្នកដោយការប្រើប្រេងអូលីវក្តៅឧណ្ហៗ
- ដើម្បីទទួលបានលទ្ធផលកាន់តែល្អ ចូរធ្វើវាជាទៀងទាត់ម្តងហើយម្តងទៀត។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ចំណាំ៖
អ្នកក៏អាចប្រើទឹកក្រូចឆ្មាស្រស់ៗជំនួសការប្រើទឹកធម្មតាបានដែរ៕