អាការៈក្អក ជាបញ្ហាគួរឱ្យរំខានមួយ និងមិនងាយបាត់ទៅវិញដោយឯកឯងលឿនប៉ុន្មានឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក្រៅពីថ្នាំពេទ្យ ក៏នៅមានឱសថបែបធម្មជាតិមួយចំនួនអាចជួយព្យាបាលអាការៈក្អក និងបំបាត់អាការៈរមាស់ក្នុងបំពង់បានយ៉ាងប្រសើរផងដែរ។ ថាតើឱសថធម្មជាតិទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីឱសថធម្មជាតិដ៏មានប្រសិទ្ធិភាពខ្ពស់ព្យាបាលអាការៈក្អកបានឆាប់រហ័ស ប្រសើរជាងការប្រើប្រាស់ថ្នាំពេទ្យដោយគ្មានវេជ្ជបញ្ជា ៖
១. ខ្ញី
ខ្ញីអាចជួយបំបាត់អាការៈក្អកស្ងួតបានយ៉ាងប្រសើរតាមរយៈសារធាតុប្រឆាំងការរលាកដែលវាមានផ្ទុក។ ខ្ញីក៏មានឥទ្ធិពលកាត់បន្ថយការឈឺចាប់ និងចង្អោរចង់ក្អួតផងដែរ។ លក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកនៃខ្ញីអាចជួយធ្វើឱ្យផ្លូវដង្ហើមមានភាពធូរស្រាលដែលបំបាត់ការក្អកឆាប់រហ័ស។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមខ្ញីក្នុងអាហារ ឬទទួលទានតែខ្ញី។
២. ទឹកខ្មេះផ្លែប៉ោម
ទឹកខ្មេះផ្លែប៉ោម មានផ្ទុកសារធាតុប្រឆាំងមេរោគ និងអុកស៊ីតកម្មដែលជួយបំបាត់បញ្ហាក្អកគួរអោយ
កត់សម្គាល់។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោមចំនួន ២ ស្លាបព្រាបាយ ជាមួយទឹកក្ដៅឧណ្ហៗ ១ ពែង កូរអោយសព្វ សឹមទទួលទានជាការស្រេច។ ភេសជ្ជៈនេះក៏ជួយបំបាត់ការរមាស់ និងភាពស្ងួតក្នុងបំពង់កផងដែរ។
៣. ខ្ពុរមាត់ជាមួយទឹកអំបិល
រូបមន្តធម្មជាតិងាយៗមួយទៀតដើម្បីទប់ទល់ជាមួយអាការៈក្អក គឺការខ្ពុរមាត់ជាមួយទឹកអំបិល។ ទឹកអំបិលជួយកាត់បន្ថយការរលាកនិងហើមក្នុងបំពង់ក ដូច្នេះអ្នកនឹងមានអារម្មណ៍ធូរស្បើយពីអាការៈឆាប់រហ័ស។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិល ១ ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ កូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយនេះ។
៤. ទឹកម្នាស់ស្រស់
ម្នាស់ជាប្រភពនៃសារធាតុ Bromelain ដែលមានលក្ខណៈសម្បត្តិប្រឆាំងការរលាក និងលក្ខណៈ
សម្បត្តិ mucolytic ដែលជួយបំបែកស្លេស ហើយកម្ចាត់វាចេញពីរាងកាយ។ ដូច្នេះការទទួលទានទឹកម្នាស់ស្រស់ជាប្រចាំជួយកាត់បន្ថយស្លេសនិងបំបាត់ក្អកបានយ៉ាងប្រសើរ។
៥. តែទឹកឃ្មុំ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកឃ្មុំ ២ ស្លាបព្រាកាហ្វេជាមួយទឹកក្ដៅឧណ្ហៗ ១ ពែង។ កូរឱ្យសព្វ សឹមទទួលទានឱ្យបាន ២ ដងក្នុងមួយថ្ងៃ។ រូបមន្តនេះមិនសាកសមសម្រាប់ក្មេងវ័យក្រោម ១ ឆ្នាំឡើយ
៕