មនុស្សភាគច្រើនដឹងហើយថា ភេសជ្ជៈមានជាតិផ្អែមច្រើនមិនមែនល្អចំពោះសុខភាពឡើយ ប៉ុន្តែការសិក្សាថ្មីមួយបានរកឃើញថា ទឹកផ្លែឈើមានលក្ខណៈល្អជាង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យោងទៅតាមការស្រាវជ្រាវបានឲ្យដឹងថា ពិតណាស់ ការញ៉ាំភេសជ្ជៈទាំងនេះជាទៀងទាត់ អាចធ្វើឲ្យមនុស្សយើងអាយុខ្លីបាន។
មនុស្សចាស់ដែលញ៉ាំភេសជ្ជៈមានជាតិផ្អែមកាន់តែច្រើន ដែលរួមទាំងទឹកផ្លែឈើច្របាច់ ទឹកក្រូចកំប៉ុងមានជាតិហ្គាស និងភេសជ្ជៈមានជាតផ្អែមផ្សេងៗទៀត ប្រហែលជាធ្វើឲ្យឆាប់ស្លាប់មុនអាយុបាន។ ហេតុដូច្នេះវាគួរតែដល់ពេលដែលត្រូវការកាត់បន្ថយការញ៉ាំភេសជ្ជៈទាំងនេះហើយ រួមទាំងទឹកផ្លែឈើច្របាច់ផង។ យើងគួរតែធ្វើទាំងមនុស្សធំ និងមនុស្សចាស់។
ក្នុងការសិក្សានេះ មានការចូលរួមពីមនុស្សប្រុសស្រីអាយុជាមធ្យម ៦៤ឆ្នាំ ចំនួន ១៣៤៤០នាក់ ដែលជាផ្នែកនៃការសិក្សាលើជំងឺដាច់សរសៃឈាមខួរក្បាលដ៏ធំ ដែលគេធ្វើចាប់ពីឆ្នាំ ២០០៣ ដល់ ២០០៧។ ក្នុងចំណោមអ្នកចូលរួមទាំងអស់ មានអ្នកធាត់ឬធាត់ជ្រុលប្រមាណ ៧១ភាគរយដែរ។
អ្នកចូលរួមទាំងអស់ត្រូវបានគេសួរថា តើបានញ៉ាំភេសជ្ជៈមានជាតិផ្អែមច្រើនប៉ុណ្ណា។ ក្នុងរយៈពេលសិក្សាជាមធ្យម ៦ឆ្នាំនោះ សមាជិកដែលបានចូលរួមមានប្រមាណ ១១៦៨នាក់បានស្លាប់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលញ៉ាំភេសជ្ជៈមានជាតិផ្អែម រួមទាំងទឹកផ្លែឈើច្របាច់ ១០០ភាគរយដែរនោះ ភាគច្រើនគឺមានឱកាសស្លាប់ខ្ពស់ជាងអ្នកដែលញ៉ាំភេសជ្ជៈបែបនេះតិចបំផុត។
ការសិក្សានេះត្រូវបានចុះផ្សាយក្នុងសារព័ត៌មាន JAMA Network Open ក្នុងថ្ងៃទី ១៧ ខែឧសភានេះ៕