នៅពេលដែលអ្នកស្រឡាញ់រាងយូរបន្តិច អ្នកនឹងមានអារម្មណ៍ធុញនឹងស្នេហាមួយនេះ។ ដូចនេះ អ្នកអាចប្រើវិធីទាំង៥ខាងក្រោម ដើម្បីធ្វើឲ្យមនោសញ្ចេតនាអ្នកផ្អែមល្ហែមឡើងវិញ។ តើមានអ្វីខ្លះទៅ?
- អ្នកអាចរៀបចំដំណើរកំសាន្តដែលមិនបានព្រៀងទុកមុន។ នៅពេលដែលអ្នកអាចដើរលេងជាមួយគ្នា នោះអ្នកនឹងអាចបន្សល់ទុកអនុស្សាវរីយ៍ជាច្រើន ដែលអាចធ្វើឲ្យអ្នកទាំងពីរមានមនោសញ្ចេតនាកាន់តែល្អនឹងគ្នា។
- អ្នកក៏អាចរត់ទៅរៀនភាសាថ្មីផងដែរ ព្រោះភាសាថ្មីមួយនេះ អាចជួយអ្នកឲ្យនិយាយជាមួយគ្នាកាន់តែច្រើន ហើយថែមទាំងអាចបង្កើនភាពសប្បាយរីករាយទៀតផងនៅពេលដែលអ្នកប្រើភាសាថ្មីមួយនេះដើម្បីនិយាយជាមួយគ្នា។
- អ្នកក៏អាចណាត់ជួបគ្នា ដោយញ៉ាំអាហារជាមួយគ្នាផងដែរ។ នៅពេលដែលអ្នកអាចជួបមុខគ្នា នោះមនោសញ្ចេតនាអ្នកនឹងកាន់តែល្អថែមទៀត ព្រោះអ្នកអាចនិយាយទល់មុខគ្នាបាន។
- អ្នកក៏អាចទៅហាត់ប្រាណជាមួយគ្នាផងដែរ ព្រោះនៅពេលដែលអ្នកអាចធ្វើអ្វីជាមួយគ្នាច្រើន គ្មាននរណាអាចមកបំបែកមនោសញ្ចេតនាអ្នកបានឡើយ។
- Surprise អាចធ្វើឲ្យស្នេហាអ្នកកាន់តែមានភាពរឹងមាំ។ ដូចនេះ នៅពេលដែលមានឱកាសពិសេសណាមួយ អ្នកអាចធ្វើរឿងខ្លះ ដើម្បីឲ្យគូស្នហ៍អ្នកមានភាពភ្ញាក់ផ្អើរបាន នោះមនោសញ្ចេតនាអ្នកនឹងអាចរីកចម្រើនទៅមុខបានកាន់តែល្អ៕