អាហារកែច្នៃសុទ្ធតែមានផ្ទុកសារធាតុគីមីដែលជះប៉ះពាល់គួរអោយព្រួយបារម្ភចំពោះសុខភាព។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហេតុនេះហើយទើបអ្នកជំនាញផ្នែកសុខភាពមិនណែនាំអោយទទួលទានអាហារប្រភេទកែច្នៃ ក៏ព្រោះវាអាចបង្កើនហានិភ័យនៃជំងឺជាច្រើន។ ខាងក្រោមវេបសាយសុខភាព
Health.com.kh នឹងបង្ហាញឱ្យដឹងពីប្រភេទសារធាតុគីមីក្នុងអាហារកែច្នៃដែលបង្កគ្រោះថ្នាក់បំផុតចំពោះសុខភាព ៖
១. ជាតិផ្អែមសិប្បនិម្មិត
ប្រសិនបើអ្នកគិតថាស្ករ ឬជាតិផ្អែមសិប្បនិម្មិតល្អចំពោះសុខភាពក៏ព្រោះវាគ្មានផ្ទុកជាតិកាឡូរីនិងមិនបណ្ដាលអោយកម្រិតនៃជាតិស្ករក្នុងឈាមកើនឡើងនោះ ចូរគិតម្ដងទៀត! អ្នកជំនាញផ្នែកសុខភាព
ជាច្រើននិយាយថា ជាតិផ្អែមសិប្បនិម្មិតផ្ដល់ផលអាក្រក់ចំពោះសុខភាពខ្លាំងជាងស្ករធម្មតាទៅទៀត។ខណៈដែលស្ករ ឬជាតិផ្អែមសិប្បនិម្មិតមិនអាចផ្ដល់ជាតិកាឡូរីដល់រាងកាយបាន នោះរាងកាយក៏មិនអាចគ្រប់គ្រងការឃ្លានបានដែរ។ ហើយជាតិផ្អែមសិប្បនិម្មិតក៏ផ្សារភ្ជាប់ជាមួយជំងឺមហារីក បង្កើនកម្រិតនៃជាតិគ្លុយកូស និងបន្ថយសមត្ថភាពឆ្លើយតបទៅនឹងអាំងស៊ុយលីនផងដែរ។ ហើយបញ្ហាទាំងនេះបង្កើនហានិភ័យនៃជំងឺពាក់ព័ន្ធនឹងការដុតរំលាយអាហារក្នុងរាងកាយ ការស្តុកទុកនូវជាតិខ្លាញ់ ជំងឺសសៃឈាមបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទទី ២។
២. រសជាតិសិប្បនិម្មិត
រសជាតិសិប្បនិម្មិតដែលបន្ថែមក្នុងអាហារកែច្នៃអាចធ្វើអោយរាងកាយផ្ទុកពោរពេញទៅដោយ
សារធាតុគីមីនៅរាល់ពេលអ្នកទទួលទាន។ នោះក៏ព្រោះតែរសជាតិសិប្បនិម្មិតនីមួយផ្សំឡើងពីសារធាតុគីមីជាច្រើនប្រភេទ។ រសជាតិសិប្បនិម្មិតខ្លះក៏អាចបន្សល់នូវផលប៉ះពាល់អវិជ្ជមានលើសរីរាង្គផ្សេងៗបង្កបញ្ហាធ្ងន់ធ្ងរគួរអោយព្រួយបារម្ភផងដែរ។
៣. ពណ៌សិប្បនិម្មិត
អាហារកែច្នៃក៏មានផ្ទុកនូវជាតិពណ៌សិប្បនិម្មិតដែលអាចបង្កើនហានិភ័យនៃបញ្ហាសុខភាពជាច្រើន ជាពិសេសជំងឺមហារីក។
៤. សារធាតុរក្សាទុកបានយូរ
អាហារកែច្នៃភាគច្រើន គឺសុទ្ធតែមានផ្ទុកនូវសារធាតុរក្សាទុកបានយូរដែលបង្កគ្រោះថ្នាក់ចំពោះសុខភាព។ ឧទាហរណ៍ សាច់កែច្នៃ គឺមានផ្ទុកសារធាតុ nitrates ដើម្បីរក្សាទុកបានយូរ ប៉ុន្តែសារធាតុនេះអាចបង្កើនហានិភ័យនៃជំងឺមហារីកក្រពះ និងជំងឺមហារីកពោះវៀនធំ។ លើសពីនេះទៅទៀត សាច់កែច្នៃ ក៏ជាប្រភពនៃជាតិខ្លាញ់មិនល្អ និងជាតិប្រៃខ្ពស់ដែលមិនល្អចំពោះសុខភាពបេះដូងផងដែរ។
៥. ប៊ីចេង ឬសារធាតុ Monosodium Glutamate
អាហារកែច្នៃភាគច្រើនមានផ្ទុកជាតិប៊ីចេង ឬសារធាតុ monosodium glutamate ដើម្បីបង្កើនរសជាតិ។ ទោះជាយ៉ាងណាសារធាតុគីមីនេះជះឥទ្ធិពលអវិជ្ជមានលើដំណើរការមុខងារនៃខួរក្បាល
និងសសៃប្រសាទ។ ហើយប្រសិនបើអ្នកជាមនុស្សដែលប្រតិកម្មនឹងប៊ីចេងនោះ ការទទួលទាន
អាហារមានផ្ទុកសារធាតុ Monosodium Glutamate ឬប៊ីចេងអាចធ្វើអោយអ្នកជួបប្រទះអាការៈមួយចំនួនដូចជាចង្អោរចង់ក្អួត ឈឺក្បាល ស្ពឹកមុខ បេះដូងដើរលឿនខុសធម្មតា និងឈឺទ្រូង៕