ជំងឺមហារីកសុដន់គឺជាជំងឺដែលកើតមានជាញឹកញាប់ ហើយក៏កើតឡើងលើស្រ្តីម្នាក់ក្នុងចំណោមស្រ្តី ៨នាក់ផងដែរ ប៉ុន្តែវាមានវិធីច្រើនណាស់ដែលអ្នកអាចធ្វើបានដើម្បីបន្ថយការប្រឈមនឹងជំងឺមហារីកប្រភេទនេះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះខ្ញុំសូមណែណាំអំពីរបៀបរស់នៅមួយចំនួនដែលស្រ្តីគ្រប់រូបគប្បីព្យាយាមធ្វើឲ្យបានបើសិនជាមិនចង់កើតជំងឺមហារីកសុដន់ទេ។
បង្កើនការហាត់ប្រាណ
ចូរធ្វើលំហាត់ប្រាណប្រភេទអ៊ែរ៉ូបិកយ៉ាងហោចណាស់ ៤ម៉ោងក្នុងរយៈពេលមួយសប្តាហ៍ ព្រោះវាអាចជួយបន្ថយការប្រឈមនឹងមហារីកសុដន់បាន។ លំហាត់ប្រាណអ៊ែរ៉ូបិកគឺជាលំហាត់ប្រាណទាំងឡាយណាដែលជួយបង្កើនចង្វាក់បេះដូងដូចជា ការដើរលឿនៗ រត់យឺតៗ ហែលទឹក ឬជិះកង់ជាដើម។
ឈប់ជក់បារី
ផ្សែងបារីផ្ទុកទៅដោយសារធាតុបង្កមហារីកច្រើនជាង ៧០ប្រភេទឯណោះ ដូច្នេះបើសិណជាអ្នកចង់បន្ថយការប្រឈមនឹងមហារីកសុដន់ ឬមហារីកផ្សេងៗទៀត អ្នកត្រូវតែផ្តាច់បារីឲ្យបាន។ បើសិនជាអ្នកមិនទាន់ជក់បារីទេ ក៏គួរតែកុំសាកល្បងឬព្យាយាមជក់ដែរ។
កាត់បន្ថយគ្រឿងស្រវឹង
គ្រឿងស្រវឹងគឺជាសារធាតុមួយផ្សេងទៀតដែលអាចមានគ្រោះថ្នាក់សម្រាប់រាងកាយ និងនាំឲ្យប្រឈមខ្ពស់នឹងមហារីកសុដន់ដែរ។ តែអ្នកអាចញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យមបានបើសិនជាចង់បន្ថយការប្រឈមនឹងមហារីកសុដន់។ ស្រ្តីអាចញ៉ាំស្រាក្រហមត្រឹមមួយកែវក្នុងមួយថ្ងៃ ឬស្រាបៀរមួយកំប៉ុងក្នុងមួយថ្ងៃ ខណៈពេលដែលបុរសអាចបានពីរកែវ ឬពីរកំប៉ុងក្នុងមួយថ្ងៃ។
ជ្រើសរើសការបំបៅដោះកូន
ការបំបៅដោះកូន (យ៉ាងហោចណាស់ ៦ខែ) មានប្រយោជន៍ក្នុងការបន្ថយការកើតមហារីកសុដន់លើម្តាយ។ ការបំបៅដោះកូនរយៈពេលមួយឆ្នាំឡើងទៅ ប្រហែលជាបន្ថយការប្រឈមនឹងមហារីកសុដន់កាន់តែច្រើនផងដែរ។
គេងឲ្យបានលក់ស្រួល
អ្នកដែលធ្វើការវេនយប់ត្រូវបានគេរកឃើញថា ប្រឈមកាន់តែខ្លាំងនឹងជំងឺមហារីកសុដន់។ រឿងនេះកើតឡើងដោយសារតែការរំខានរបស់ចំនួនអ័រម៉ូន Melatonins សម្រាប់គ្រប់គ្រងការគេង និងភ្ញាក់តែម្តង។
បន្ថយស្រ្តេស
ការបន្ថយស្រ្តេសមានប្រយោជន៍ច្រើនំពោះសុខភាព ដែលអាចនាំឲ្យល្អចំពោះរាងកាយ ហើយបន្ថយការកើតមហារីកសុដន់ទៀត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)យើងទាំងអស់គ្នាសុទ្ធតែរស់នៅក្នុងពិភពលោកមួយដែលមរមាញឹក ដូច្នេះគួរតែប្រាកដថាអ្នកមានពេលសម្រាកគ្រប់គ្រាន់ និងកុំខ្វល់ខ្វាយអ្វីដែលឥតប្រយោជន៍ច្រើនពេក៕