ការរួមភេទនៅពេលព្រឹកគឺជាអត្ថប្រយោជន៍មួយដែលគូរស្វាមីភរិយាជាច្រើនតែងតែមើលរំលង ថ្វីបើរឿងនេះត្រូវបានអ្នកជំនាញជាច្រើនណែនាំឲ្យធ្វើជារៀងរាល់ថ្ងៃក៏ដោយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)នៅពេលព្រឹកអាចធ្វើឲ្យអ្នកនៅតែងងុយគេង ឬក្លិនមាត់មិនល្អ ឬមានអារម្មណ៍ខ្ចិល ប៉ុន្តែមិនខ្វល់ថាអ្នកមានលេសបែបណាទេ យកល្អគួរតែចាប់ផ្តើមទាញប្រយោជន៍ពីការរួមភេទនៅពេលព្រឹកនេះឲ្យបានច្រើនផងទៅ។ ការសិក្សាបានអះអាងថា ការរួមភេទនៅពេលព្រឹកមិនគ្រាន់តែជាវិធីសាស្រ្តដ៏ល្អបំផុតផ្លូវភេទទេ តែក៏មានប្រយោជន៍ចំពោះរាងកាយ និងផ្លូវភេទនៅពេលព្រឹកដែរ។ ខាងក្រោមនេះគឺជាហេតុផលល្អៗ ដែលអ្នកគួរតែនិយាយថា អូខេ សម្រាប់ការរួមភេទនៅពេលព្រឹក៖
អារម្មណ៍ល្អ
ការរួមភេទនៅពេលព្រឹកស្រាងៗមុនពេលធ្វើអ្វីផ្សេង ពិតជាពេលវេលាផ្តល់ភាពស្និទ្ធស្នាលបំផុតសម្រាប់ជំរុញដល់អារម្មណ៍ល្អខ្លាំងណាស់។ បើយើងប្រៀបធៀបនឹងការរួមភេទនៅពេលផឹកស្រវឹង ឬអស់កម្លាំង ការរួមភេទនៅពេលព្រឹកនឹងក្លាយជាជម្រើសដ៏ល្អបំផុតព្រោះអ្នកអាចទទួលយកបាននូវក្លិនមាត់ មុខមិនទាន់ស្អាត និងសក់ក្បាលរញ៉េរញ៉ៃ។
ផ្តល់សុខភាពល្អសម្រាប់អ្នក
អ្នកជំនាញជាច្រើននិយាយថា ការរួមភេទនៅពេលព្រឹកនឹងជួយបង្កើនកម្រិត IgA ដែលជាអង់ទីគ័រជួយដល់ការការពាររាងកាយពីការបង្ករោគ។ ដូច្នេះការរួមភេទនៅពេលព្រឹកមិនគ្រាន់តែជំរុញដល់អារម្មណ៍ល្អទេ ថែមទាំងផ្តល់សុខភាពថែមទៀត។
ការរួមភេទមានរយៈពេលកាន់តែយូរ
ការរួមភេទនៅពេលព្រឹកត្រូវបានគេអះអាងថាមានរយៈពេលយូរជាងពេលវេលាណាៗទៅទៀត។ ការសិក្សាជាច្រើនបានបង្ហាញថា មនុស្សប្រុសរួមភេទនៅពេលព្រឹកបានយូរណាស់ ដោយសារតែកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនពួកគេឡើងខ្ពស់នៅពេលព្រឹក។
គ្មានលេសថាអស់កម្លាំងដោយសារការងារពីយប់ទៀតទេ
រឿងនេះភាគច្រើនកើតឡើងលើគូស្វាមីភរិយាដែលនៅជាមួយគ្នារយៈពេលយូរមកហើយ។ ការរួមភេទអាចនឹងមិនសូវមានអតិភាពឡើយនៅពេលអ្នកមានរឿងច្រើនដែលត្រូវធ្វើ ឬគិតច្រើនពីការងារ ព្រមទាំងមានការទទួលខុសត្រូវខ្ពស់ទៀត។ ការរួមភេទនៅពេលព្រឹកអាចដោះស្រាយបញ្ហាការអស់កម្លាំងពេញមួយថ្ងៃបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)មែនហើយ វាអាចជារឿងអស្ចារ្យវិញបើសិនជាអ្នករួមភេទនៅពេលយប់ ប៉ុន្តែការរួមភេទនៅពេលព្រឹកនឹងធ្វើឲ្យអ្នកកាន់តែស្រើបស្រាលដោយសារតែកម្លាំងពេញល្អ។
អាចជំនួសការហាត់ប្រាណបាន
ការរួមភេទគឺជាវិធីសាស្រ្តជំនួសការហាត់ប្រាណដែរ ហើយការសិក្សាបានបង្ហាញថា ការរួមភេទ ៣០នាទី អាចរំលាយជាតិខ្លាញ់ពី ៨៥ ទៅ១០០កាឡូរី៕