យោងទៅតាមព័ត៌មានពីការសិក្សាមួយបានបង្ហាញថា កំទិចកំទី ឬម៉ូលេគុលចេញពីទឹកថ្នាំសាក់ស្បែកអាចជ្រៀតចូលទៅក្នុងកូនកណ្តុរ ប៉ុន្តែវាមិនទាន់ត្រូវបានគេអះអាងថា ថ្នាំសាក់នេះជាអ្នកបង្កជំងឺមហារីកនៅឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អ្នកស្រាវជ្រាវបានយកថ្នាលបណ្តុះរបស់ស្បែក និងកូនកណ្តុរនៅក្បែរនោះពីអ្នកបរិច្ចាគដែលបានស្លាប់ទៅរួចហើយចំនួន ៦នាក់ ហើយក្នុងនោះដែរ មាន៤នាក់រកឃើញថា ពួកគេបានសាក់លើស្បែក ហើយទំនងជាមានសារធាតុជាច្រើនដូចជា Titanium ក្នុងកូនកណ្តុរដែរ។ កូនកណ្តុរគឺជាផ្នែកមួយនៃប្រព័ន្ធទឹករងៃ ហើយក៏ដើរតួនាទីជាប្រព័ន្ធភាពស៊ាំដែរ។
បញ្ហានោះគឺថា អ្នកស្រាវជ្រាវមិនបានបញ្ចូលនូវព័ត៌មានសំខាន់ថាតើអ្នកបរិច្ចាគទាំងនោះមានជំងឺមហារីក ឬអ្វីខ្លះដែលធ្វើឲ្យពួកគេស្លាប់នោះទេ។ មានន័យថា យើងមិនអាចទាញសេចក្តីសម្រេចបានថា ម៉ូលេគុលចេញពីទឹកថ្នាំសាក់ស្បែកដែលមានក្នុងកូនកណ្តុរជាអ្នកបង្កជំងឺមហារីកឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលជាក្តីបារម្ភខ្លាំងបំផុតចំពោះការចាក់សាក់លើស្បែកនោះគឺ ម្ជុរចាក់សាក់អាចជាផ្នែកមួយក្នុងការចម្លងជំងឺជាពិសេសជំងឺរលាកថ្លើមប្រភេទ C តែម្តង។ មួយវិញទៀត យើងក៏មិនដឹងថា ការរាលដាលរបស់មូលេគុលទឹកថ្នាំចាក់សាក់ទៅក្នុងកូនកណ្តុរនេះមានឥទ្ធិពលអ្វីខ្លាំងលើសុខភាពមនុស្សនៅឡើយទេក្រៅពីបង្កមហារីក។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បើសិនជាអ្នកបានសាក់ស្បែករួចហើយ វាដូចជាគ្មានអ្វីដែលត្រូវបារម្ភ និងភ័យខ្លាចដែរ ព្រោះវាការសិក្សានេះមិនបានបង្ហាញថាឲ្យតែចាក់សាក់ដឹងតែកើតជំងឺមហារីកនោះទេ៕