រឿងលើគ្រែងបានក្លាយទៅជាសកម្មភាពដ៏សប្បាយចិត្តមួយសម្រាប់មនុស្សទាំងពីរភេទនៅពេលអ្នកទាំងពីរមានភាពចុះសម្រងនឹងគ្នាហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ មានរឿងមួយតូចដែរ ដែលអាចធ្វើឲ្យអ្នកទាំងពីរមិនត្រូវរ៉ូវគ្នាបាននោះគឺជាកំហុសដែលខាងប្រុសសាងដោយមិនដឹងខ្លួន ឬអាចនិយាយបានថា មិនមានភាពប៉ិនប្រសប់ខាងលើគ្រែតែម្តង ហើយរឿងនេះក៏អាចកើតឡើងចំពោះមនុស្សស្រីផងដែរ។ តើរឿងនេះមានអ្វីខ្លះទៅ?
អាត្មានិយម
ខាងប្រុស ឬប្តីគិតថា រឿងលើគ្រែង ឬរួមភេទគឺធ្វើឡើងសម្រាប់តែខាងគាត់តែមួយមុខទេក្នុងការទទួលបានការឈានដល់ចំណុចកំពូល។ គាត់ច្រើនតែមិនខ្វល់ថាអ្នកទទួលបានចំណុចកំពូលឬអត់នោះទេ គឺគ្រាន់តែគាត់ដឹងថា ពេលគាត់ខ្លួនឯងដល់ហើយគឺគេងលក់ហើយ។
មិនអាចរងចាំដល់ពេលគាត់ឈានដល់ចំណុចកំពូលបាន
ក្នុងពេលរួមភេទ តើអ្នកធ្លាប់ចាប់ផ្តើមរាប់លេខក្នុងចិត្តរហូតដល់សកម្មភាពគ្រប់យ៉ាងចប់ដែរទេ? បើសិនជាអ្នកចេះតែគិតថាមានដែនកំណត់ខាងពេលវេលាណាមួយក្នុងចិត្តរហូតនោះ អ្នកចេះតែចង់ឲ្យគាត់ឆាប់ចេញទឹកកាម ហើយអានត្រឡប់ទៅងូតទឹកហើយ។ រឿងនេះសបញ្ជាក់ថា អ្នកពិតជាមិនមានភាពប៉ិនប្រសប់ខាងលើគ្រែឡើយ។
ការរួមភេទគឺជារឿងគ្មានផាសុកភាពនិងឈឺចាប់ខ្លាំង
នៅពេលខាងប្រុសស៊ូកបញ្ចូលលិង្គក្នុងទ្វារមាស អ្នកអាចនឹងមានអារម្មណ៍ឈឺចាប់ ឬមិនស្រួលក្នុងខ្លួនដោយសារតែគាត់ធ្វើដោយកម្រោលពេក ឬដាក់ទម្ងន់មកលើអ្នកខ្លាំងពេកក្នុងពេលរួមភេទដោយប្រើក្បាច់បុរសនៅខាងលើស្រ្តី។ ហេតុដូច្នេះហើយទើបបានជាមានស្រ្តីជាច្រើនព្យាយាមចៀសវាងការរួមភេទជាមួយដៃគូដោយសារតែអារម្មណ៍គ្មានផាសុកភាពមួយនេះឯង។
ម្នាក់គេងលក់បាត់ក្នុងពេលរួមភេទ
មែនហើយ រឿងនេះពិតជាកើតឡើងអញ្ជឹងមែន! ការរួមភេទអាចធ្វើឲ្យមានភាពធុញទ្រាន់ និងដដែលៗនៅពេលមិនមានការបរបោសអង្អែលមុនពេលរួមភេទបានគ្រប់គ្រាន់ ហើយវាក៏អាចធ្វើឲ្យដៃគូរម្ខាងអស់កម្លាំងខ្លាំង លែងមានអារម្មណ៍ និងគេងលក់បានដែរ។
មិនមានការប្រើមាត់រួមភេទ
ខាងប្រុសគឺជាដៃគូតែមួយគត់ដែលចូលចិត្តជំរុញឲ្យខាងស្រីប្រើមាត់ដើម្បីបម្រើសេចក្តីសុខដល់ខ្លួន និងនិយាយច្រើនអំពីអ្វីដែលគេចូលចិត្តចំពោះរឿងនេះ ប៉ុន្តែខាងប្រុសនេះហើយដែលមិនងាយនឹងប្រើអណ្តាតរបស់ខ្លួនដើម្បីបម្រើសេចក្តីសុខរបស់ខាងស្រីទៅវិញទេ។ និយាយរួម ការរួមភេទគឺជារឿងមួយមានភាពស្មើរគ្នាក្នុងការផ្តល់ឲ្យ ឬចែករំលែកនូវរឿងគ្រប់យ៉ាងដែលអាចធ្វើបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដូច្នេះយកល្អគួរតែខាងប្រុសផ្តល់រឿងនេះដល់ខាងស្រីផង។
គាត់មានក្លិនខ្លួន
គ្រប់ពេលដែលគាត់ស្រាត់ខោ តើអ្នកអាចធំក្លិនអ្វីមិនល្អដែរទេ? គ្មានអ្វីត្រូវនិយាយឡើយ ការរួមភេទដោយប្រើមាត់ និងការរួមភេទធម្មតាអាចនឹងមិនផ្តល់ភាពសប្បាយចិត្តបានឡើយបើសិនជាដៃគូមានក្លិនខ្លួនមិនល្អនោះ។ ដូច្នេះចូរនិយាយរឿងនេះប្រាប់គាត់ផងថា៕