Alanine Aminotransferase (ALT) គឺជាអង់ស៊ីមមួយប្រភេទដែលមានក្នុងសាច់ថ្លើម ប៉ុន្តែការចុះទាបរបស់វាចំនួនអង់ស៊ីមនេះក៏កើតឡើងក្នុងតម្រងនោម បេះដូង សាច់ដុំ និងលំពែងដែរ។ ការកើនឡើងរបស់អង់ស៊ីមមួយនេះអាចជាសញ្ញាបញ្ជាក់អំពីបញ្ហាធ្ងន់ធ្ងរចំពោះសុខភាព ជាពិសេសសុខភាពថ្លើម ឬហៅថាមានជាតិពុលក្នុងថ្លើម តែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដើម្បីបញ្ចុះអង់ស៊ីម ALT មកវិញ អ្នកអាចប្រើវិធីងាយៗដូចខាងក្រោមនេះបាន៖
បន្ថយការញ៉ាំគ្រឿងស្រវឹង
ការញ៉ាំគ្រឿងស្រវឹងច្រើនៗគឺជាដើមហេតុចំបងបំផុតនៃការខូចថ្លើម ប៉ុន្តែការញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យមក៏អាចបំផ្លាញកោសិកាថ្លើមបាន។ ដូច្នេះក្នុងករណីដែលអ្នកមានជំងឺថ្លើមមួយចំនួនក្នុងខ្លួនរួចហើយ អ្នកគួរតែលុបបំបាត់គ្រឿងស្រវឹងឲ្យដាច់ទាំងស្រុងតែម្តង។
ញ៉ាំកាហ្វេឲ្យបានច្រើន
ការស្រាវជ្រាវថ្មីបានឲ្យដឹងថា ការញ៉ាំកាហ្វេមួយពែងជារៀងរាល់ថ្ងៃអាចជួយបន្ថយការប្រឈមនឹងជំងឺថ្លើមបាន។ ចាប់តាំងពីកម្រិតអង់ស៊ីម ALT និងការខូចខាតថ្លើមមានទំនាក់ទំនងគ្នាខ្លាំងមក ការញ៉ាំកាហ្វេក៏ប្រហែលជាមានឥទ្ធិពលវិជ្ជមានចំពោះចំនួនអង់ស៊ីម ALT ដែរ។
ញ៉ាំតែអាហារសរីរាង្គ
បើសិនជាកម្រិតអង់ស៊ីម ALT មានចំនួនខ្ពស់ យកល្អគួរតែប្តូរអាហារមកញ៉ាំតែអាហារសរីរាង្គវិញទៅ។ មនុស្សភាគច្រើនអាចស៊ូទ្រាំនឹងសារធាតុគីមីក្នុងអាហារ ប៉ុន្តែអ្នកខ្លះដែលចំនួន ALT ខ្ពស់ និងខូចថ្លើមហើយ សារធាតុគីមីទាំងនោះគ្មានអ្វីល្អក្រៅពីបំផ្លាញសុខភាពថ្លើមកាន់តែខ្លាំងឡើយ។
ញ៉ាំអាហារមានជាតិសរសៃឲ្យបានច្រើន
ជាតិសរសៃនឹងរុញជាតិពុលចោលតាមរយៈប្រព័ន្ធរំលាយអាហារកាន់តែលឿន ដូច្នេះជាតិពុលទាំងនោះនឹងមិនសូវមានវត្តមានយូរក្នុងថ្លើមទៀតឡើយ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) បន្លែ និងផ្លែឈើភាគច្រើនគឺជាប្រភពដ៏ល្អនៃជាតិសរសៃតែម្តង។ គ្រាប់ធញ្ញជាតិក៏ជាប្រភពដ៏ឆ្លាតវៃនៃជាតិសរសៃដែរ៕