ការរួមភេទគឺជាមធ្យោបាយដ៏អស្ចារ្យមួយក្នុងការកាត់បន្ថយស្រ្តេស និងការថប់អារម្មណ៍។ ប៉ុន្តែករណីប្រព្រឹតិ្តរឿងនេះច្រើនពេកអាចបណ្តាលឲ្យមានការបង្ករោគនៅផ្លូវទឹកម៉ូត្រ និងហើមឬឈឺចាប់ប្រដាប់ភេទរបស់ស្រ្តី និងមានបញ្ហាផ្សេងៗទៀតលើបុរសដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការរួមភេទច្រើនពេកអាចបណ្តាលឲ្យវិលមុខ អស់កម្លាំង ឈឺសាច់ដុំ ខ្សោះជាតិទឹក របួសដល់សរសៃប្រសាទ និងអាចគាំងបេះដូងលើមនុស្សប្រុសបានទៀតផង។
ការរួមភេទដែលត្រឹមត្រូវគឺជាផ្នែកមួយដ៏សំខាន់នៃជីវិតប្រកបដោយសុខភាពល្អ។ ខណៈពេលដែលវិទ្យាសាស្រ្តណែនាំថា ការរួមភេទអាចពង្រឹងដល់សុខភាពផ្លូវចិត្ត និងកាត់បន្ថយការថប់អារម្មណ៍តាមរយៈការកាត់បន្ថយបញ្ជូនសញ្ញាស្រ្តេសទៅខួរក្បាល។ យ៉ាងណាមិញ ការរួមភេទច្រើនពេកពិតជាអាចមានផលរំខានច្រើនដល់សុខភាពមនុស្សយើងដែរ។
សម្រាប់ស្រ្តី
ការបង្ករោគនៅផ្លូវទឹកម៉ូត្រ
នៅពេលស្រ្តីរួមភេទ បាក់តេរីដែលចេញពីទ្វារមាសអាចចូលទៅក្នុងបង្ហួរនោម ហើយធ្វើដំណើរទៅក្នុងប្លោកនោមបាន។ ដូច្នេះរឿងនេះអាចនឹងកើតមានច្រើននៅពេលអ្នករួមភេទច្រើនដងក្នុងរយៈពេលខ្លីមួយ ហើយក៏អាចងាយមានការបង្ករោគនៅផ្លូវទឹកម៉ូត្រកាន់តែខ្លាំងដែរ។
ហើមនិងឈឺចាប់
ការដែលមានអារម្មណ៍ឈឺចាប់ និងហើមអាចជារឿងមិនធម្មតាមួយសម្រាប់មនុស្សស្រី។ ពេលខ្លះ អ្នកអាចមានបញ្ហាក្នុងការបញ្ចេញទឹករំអិលក្នុងពេលរួមភេទ។ បើសិនជាអញ្ជឹងមែន រាល់ពេលរួមភេទម្តងៗ អ្នកអាចប្រឈមខ្លាំងនឹងការដាច់ដោច ឬកកិតខ្លាំងក្នុងទ្វារមាស ព្រមទាំងរួមភេទកាន់តែពិបាក ជាពិសេសពេលស៊ូកបញ្ចូលលិង្គតែម្តង។
សម្រាប់បុរស
បុរសដែលមានទម្លាប់រួមភេទទាំងបង្ខំនោះ គឺងាយនឹងរងការខូចខាតលើលិង្គរបស់គេណាស់។ ជាលិកាលិង្គអាចរងការខូចខាតដោយសារតែប្រើប្រាស់វាច្រើនពេកក្នុងពេលរួមភេទ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ករណីខ្លះ វាអាចនឹងខូចខាតដោយមិនងាយឡើងរឹងបានតែម្តង។
តាមការស្រាវជ្រាវ ចំនួនពេលវេលាដែលល្អបំផុតសម្រាប់ការរួមភេទប្រកបដោយសុខភាពនោះគឺ គួរតែរួមភេទចំនួន ៣ ទៅ៤ដងបានហើយក្នុងមួយសប្តាហ៍៕