មានកូនក្មេងមួយចំនួនមិនសូវឆាប់ចេះនិយាយទេ ជាហេតុដែលធ្វើឲ្យឳពុកម្តាយមួយចំនួនតែងតែបារម្ហជានិច្ច ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីមូលហេតុទាំង៥ដែលអាចធ្វើឲ្យកូនក្រចេះនិយាយ។ តើមានមូលហេតុអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ប្រាជ្ញាខ្សោយ
ប្រាជ្ញាមានទំនាក់ទំនងជាមួយភាសា បើកូនមានប្រាជ្ញាខ្សោយ នោះគេនឹងមិនឆាប់ចេះនិយាយទេ ដោយសារតែអារម្មណ៍របស់គេមិនអាចផ្តោតបាន ដូចនេះគេមិនអាចចងចាំ និងចាប់បានពាក្យសម្តីរបស់អ្នកដទៃនិយាយជាមួយគេឡើយ ដូចនេះកូននឹងក្រនិយាយណាស់។
- ជំងឺតណពូជ
នៅពេលដែលកូនមានជំងឺតណពូជផ្សេងៗដែលឆ្លងពីអ្នក នោះកូនក៏អាចមានអាការៈមិនឆាប់ចេះនិយាយដែរ វាអាចប៉ះពាល់ដល់ការនិយាយដូចគ្នា ធ្វើឲ្យកូនមិនឆាប់ចេះនិយាយឡើយ។
- ការស្តាប់ខ្សោយ
នៅពេលដែលកូនមានត្រចៀកខ្សោយ ដែលធ្វើឲ្យគេពិបាកស្តាប់នូវសម្លេងរបស់អ្នកដទៃនិយាយ នោះគេក៏អាចមិនឆាប់ចេះនិយាយដែរ ដោយសារតែគេស្តាប់មិនបាននូវពាក្យសម្តីរបស់អ្នកដទៃ ដូចនេះគេមិនអាចយកតម្រាប់តាមនោះឡើយ។
- កត្តាបរិស្ថាន
កត្តាបរិស្ថានគឺជះឥទ្ធិពលខ្លាំងណាស់ដល់ការលូតលាស់ និងការនិយាយស្តីរបស់កូន បើអ្នកមិនសូវនិយាយជាមួយកូន ហើយទុកឲ្យតែគេនៅអង្គុយលេងតែម្នាក់ឯង នោះគេនឹងមិនងាយចេះនិយាយឡើយ។
- ការអប់រំរបស់ឳពុកម្តាយ
នៅពេលដែលកូននិយាយខុស អ្នកតែងតែសើច នោះកូនក៏មិនសូវចេះនិយាយដែរ ដោយសារតែគេខ្មាសអ្នក ម្យ៉ាងទៀតនៅពេលដែលអ្នកបង្ខំកូនឲ្យនិយាយខ្លាំងពេក ក៏គេមិនសូវឆាប់ចេះនិយាយដូចគ្នា ដោយសារតែសំពាធផ្លូវចិត្តដែលអ្នកផ្តល់ឲ្យកូនមានលក្ខណៈខ្លាំងពេក ធ្វើឲ្យកូនពិបាកក្នុងការបញ្ចេញសម្លេងខ្លាំងណាស់៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)