ការរីករាយនឹងសកម្មភាពផ្លូវភេទដ៏អស្ចារ្យគឺជាអ្វីៗដែលបង្កើតឡើងដោយមានអារម្មណ៍ត្រូវគ្នាខ្លាំង។ ការម៉ាស្សាជាមួយនឹងការស្ទាប់អង្អែលដ៏ស្រើបស្រាលនឹងជួយឲ្យរាងកាយបញ្ចេញអ័រម៉ូនជាច្រើនដើម្បីជំរុញដល់ចំណង់ផ្លូវភេទកាន់តែខ្លាំង។ ការប្រើប្រេងម៉ាស្សាក៏ជាផ្នែកមួយដ៏សំខាន់ផងដែរ។ ឥឡូវនេះ ចូរគិតអំពីការផ្តល់នូវការម៉ាស្សាដល់រាងកាយមនុស្សស្រីទៅមើលថាតើវានឹងមានភាពស្រើបស្រាលប៉ុណ្ណា។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីរបៀបម៉ាស្សាដែលធ្វើឲ្យខាងស្រីមានភាពស្រើបស្រាល និងចង់ឲ្យអ្នកបន្តធ្វើបន្ថែមទៀត។
- ដើម្បីចាប់ផ្តើម ចូរឲ្យនាងគេងផ្កាប់មុខនៅលើកន្សែង និងបើកភ្លើងរឹមៗ។ អ្នកក៏អាចអុចទានខ្លះដើម្បីជួយបង្កើនអារម្មណ៍បានដែរ។ បន្ទាប់មក ច្របាច់ប្រេងដាក់លើដៃ ហើយញីវាឲ្យសប់ក្នុងប្រអប់ដៃដើម្បីបង្កើតភាពក្តៅតិចៗដល់វា។
- ចូរចាប់ផ្តើមម៉ាស្សាត្រង់ម្តុំស្មា និងចុះមកក្រោមក ហើយនិងដៃ។ អ្នកក៏អាចច្របាច់ថ្នមៗលើស្បែករបស់អ្នកដោយប្រើម្រាមមេដៃ និងចង្អុលដៃ។ បន្ទាប់មក ត្រឡប់ទៅម៉ាស្សានៅកនាងវិញ និងធ្វើវាថ្នមៗចុះមកខ្នងដោយប្រើចង្វាក់នៃការម៉ាស្សានោះជារវង្វង់។ នៅពេលដល់ឆ្អឹងកងខ្នងរបស់នាងហើយ ចូរម៉ាស្សាដោយប្រើកដៃខាងក្នុង
- ដល់ពេលនេះចាប់ផ្តើមដល់កំប៉េះគូថហើយ។ សូមបញ្ជាក់ថា កំប៉េះគូថគឺជាកន្លែងដែលមានសម្រើបបំផុត ហើយក៏ស្រៀវខ្លាំងណាស់ដែឬនៅពេលម៉ាស្សា។ អ្នកគ្រាន់តែដាក់ប្រអប់ដៃនៅលើកំប៉េះគូថទាំងសងខាងរបស់នាង ហើយធ្វើការម៉ាស្សាជារវង្វង់ប៉ុណ្ណោះ។ ចូរបង្កើនសម្ពាធបន្តិចម្តងៗខណៈពេលដែលអ្នកកំពុងតែប្រើម្រាមមេដៃលុញលើស្បែកកំប៉េះគូថរបស់នាង។
- នាងនឹងរីករាយខ្លាំងណាស់នៅពេលអ្នកបានម៉ាស្សាដោយច្បូចនៅភ្លៅ និងស្មងជើងរបស់នាងតាមរយៈការប្រើម្រាមដៃអង្អែលយ៉ាងល្អ។ សម្រាប់ការម៉ាស្សាជើងនេះដែរ ចូរឲ្យនាងគេងផ្ងាម្តង ហើយម៉ាស្សានៅក្បាលជង្គង់នាងផង។
- បើសិនជាអ្នកចាប់ផ្តើមម៉ាស្សានៅតំបន់ដើមទ្រូងវិញ វាអាចនឹងធ្វើឲ្យនាងត្រៀមខ្លួនរួចជាស្រេចក្នុងការរួមភេទហើយ ដូច្នេះចាំទុកកន្លែងនេះចុងក្រោយគេទៅ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ចូរចាប់ផ្តើមលុញអង្អែលយឺតៗ បន្ទាប់មកចាំបង្កើនសម្ពាធខ្លាំងបន្តិចម្តងៗ។ ចូរត្រដុសសុដន់នាងខណៈដែលទាញវាមកជិតគ្នា និងបញ្ចប់ត្រង់ពេលដែលម៉ាស្សាដល់ក្បាលសុដន់ហើយ។
សង្ឃឹមថាការរៀបរាប់អំពីការម៉ាស្សាខាងលើអាចនឹងមានប្រយោជន៍ក្នុងការបង្កាត់ភ្លើងស្រើបស្រាលមុននឹងចាប់ផ្តើមរួមភេទពិតប្រាកដ៕