យោងទៅតាមមជ្ឈមណ្ឌលសម្រាប់គ្រប់គ្រង និងបង្ការជំងឺ (CDC) បានឲ្យដឹងថា ស្រ្តីត្រៀមនឹងរាំងរដូវភាគច្រើនគឺមានគីសក្នុងក្រពេញអូវ៉ែតែម្តង ឬច្រើនដងក្នុងមួយជីវិត ខណៈពេលដែលវាអាចកើតឡើងលើស្រ្តីប្រមាណ ១៤,៨ភាគរយក្រោយពីរាំងរដូវរួច។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
គីសក្នុងក្រពេញអូវ៉ែមានច្រើនប្រភេទនិងខុសៗគ្នា។ អ្វីដែលញឹកញ៉ាប់បំផុតនោះគឺជាគីស Functional Cyst ដែលកើតឡើងក្នុងពេលជ្រុះអូវ៉ុល។ គីសផ្សេងៗទៀតមានដូចជា៖
- Polycystic Ovaries
- Endometriosis
- Cystadenomas
វិធីព្យាបាលដោយខ្លួនឯងលើករណីគីសក្រពេញអូវ៉ែមានដូចជា៖
បន្ថយអ័រម៉ូនអេស្ត្រូជែន
- អតុល្យភាពអ័រម៉ូន ជាពិសេសអ័រម៉ូនអេស្ត្រូជែនច្រើន គឺជាកត្តាដ៏សំខាន់មួយដែលនាំឲ្យមានការជ្រុះអូវ៉ុលខុសធម្មតា និងបង្កើតជាគីសក្នុងក្រពេញអូវ៉ែ។
- ចូរចៀសវាងការញ៉ាំផលិតផលធ្វើពីសណ្តែកសៀង និងអាហារកៃឆ្នៃ ព្រោះសណ្តែកសៀងមានសារធាតុជាច្រើនដែលមានលក្ខណៈដូចគ្នានឹងអ័រម៉ូនអេស្ត្រូជែនក្នុងរាងកាយយើងអញ្ចឹង
- ល្ងរសអាចជួយរក្សាតុល្យភាពសមាមាត្រនៃអ័រម៉ូនអេស្ត្រូជែន ទៅប្រូជេស្តេរ៉ុនក្នុងរាងកាយដែរ។ រឿងនេះនឹងជួយបន្ថយការកើតគីសផង។
រុក្ខជាតិ
មានឬសឈើច្រើនណាស់ដែលអាចប្រើដើម្បីព្យាបាលគីសក្នុងក្រពេញអូវ៉ែបានដូចជា៖
- តែ Chamomile ដែលវាត្រូវបានគេចាត់ទុកថាជាឱសថល្អមួយសម្រាប់ព្យាបាលគីសអូវ៉ែ និងការឈឺចាប់ផ្សេងៗទៀត។
- ទឹកខ្ញី គឺជាឬសឈើដែលមានសមត្ថភាពប្រឆាំងការរលាកខ្លាំង ហើយអាចបន្ថយការរលាក និងបំបាត់ការឈឺចាប់ថែមទៀត។
ញ៉ាំបន្លែនិងគ្រាប់ធញ្ញជាតិឲ្យបានច្រើន
- ការបន្ថយការញ៉ាំសាច់ អាចបន្ថយឱកាសនៃការកើតគីសនៅក្រពេញអូវ៉ែបាន
- ចូរបន្ថែមអាហារដុចជា ផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិឲ្យបានច្រើនជំនួសវិញ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- បន្លែដូចជា Beetroot អាចបន្ថភាពធ្ងន់ធ្ងរនៃរោគសញ្ញាគីសនៅក្រពេញអូវ៉ែបានយ៉ាងមានប្រសិទ្ធភាព។
សម្រកទម្ងន់និងហាត់ប្រាណទៀងទាត់
ការសម្រកទម្ងន់ និងរក្សាទម្ងន់ឲ្យមានសុខភាពល្អនឹងជួយអ្នកអាចយកឈ្នះគីសក្នុងក្រពេញអូវ៉ែ ហើយកុំឲ្យវាកើតឡើងម្តងទៀតបាន៕