ដុំក្នុងថង់ពងស្វាសមិនសូវកើតមានឡើយ ហើយវាក៏បណ្តាលមកពីមូលហេតុខុសៗគ្នាច្រើនដែរ។ ដុំនៅក្នុងថង់ពងស្វាសអាចកើតឡើងលើបុរស ក្មេងប្រុស ឬកុមារតូចៗ។ វាអាចស្ថិតក្នុងពងស្វាសម្ខាង ឬទាំងសងខាង។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដុំនៅក្នុងពងស្វាសអាចជាសញ្ញាមួយនៃបញ្ហានៃពងស្វាសតែម្តង។ វាអាចបណ្តាលមកពីការមានរបួស ប៉ុន្តែក៏បញ្ជាក់អំពីបញ្ហាដែលធ្ងន់ធ្ងរផងដែរ។
មិនមែនដុំសាច់ក្នុងពងស្វាសទាំងអស់សុទ្ធតែដំណាងឲ្យមហារីកពងស្វាសឡើយ។ ដុំខ្លះជាដុំស្លូត ឬមិនមែនមហារីកទេ។ វាច្រើនតែមិនត្រូវការការព្យាបាលអ្វីទាំងអស់។ ប៉ុន្តែអ្នកនៅតែត្រូវឲ្យពេទ្យពិនិត្យមើលការប្រែប្រួលផ្សេងៗទៀតរបស់ពងស្វាសដែរ ជាពិសេសការហើម ឬដុំណាផ្សេងទៀត។
ដុំនៅក្នុងពងស្វាសស្ទើរតែទាំងអស់ហើយដែលបណ្តាលឲ្យហើមពងស្វាស និងប្រែប្រួលដល់លក្ខណៈពងស្វាសដែរ។ អាការៈផ្សេងៗទៀតគឺអាស្រ័យទោតាមមូលហេតុរបស់វាដែរដូចជា៖
- ជំងឺរីកប៉ោងសរសៃឈាមក្នុងថង់ពងស្វាសកម្រនៃចេញរោគសញ្ញាណាស់។ បើសិនជាវាចេញរោគសញ្ញាមែន ពងស្វាសដែលមានបញ្ហាអាចនឹងធ្ងន់ជាងម្ខាងទៀត ឬពេលស្ទាបដុំនោះមានអារម្មណ៍ដូចថង់ជន្លន់អញ្ចឹង។
- ជំងឺដក់ទឹកក្នុងថង់ពងស្វាស ច្រើនតែមិនមានការឈឺចាប់អ្វីទេចំពោះទារកទើបនឹងកើត ប៉ុន្តែវាអាចធ្វើឲ្យយើងមានអារម្មណ៍ថាមានអ្វីសង្កត់ក្នុងពោះលើកុមារធំៗ ឬបុរស។ វាក៏បណ្តាលឲ្យមើលឃើញហើមពងស្វាសផ្ទាល់ដែរ។
- ជំងឺគីសក្នុងបំពង់អេពីឌីឌីម Epididymal Cysts ជាទូទៅគឺគ្មានការឈឺចាប់ទេ។ បុរសខ្លះ ពងស្វាសតែម្ខាងអាចនឹងមានអារម្មណ៍ថាធ្ងន់ជាងម្ខាងទៀតដែរ។
- ការបង្ករោគអាចនឹងធ្វើឲ្យឈឺ ហើម ឬតឹង លើពងស្វាសតែម្ខាង ឬទាំងសងខាង។ វាក៏អាចបណ្តាលឲ្យក្តៅខ្លួន ចង្អោ និងក្អួតបានដែរ។
ដុំសាច់ក្នុងថង់ពងស្វាសដែលបណ្តាលមកពីមហារីកពងស្វាសអាចបង្កជារោគសញ្ញាដូចខាងក្រោមនេះ៖
- ការឈឺងំនៅក្នុងពោះ ឬគ្រលាន
- ហើម ឬតឹងសុដន់
- ធ្ងន់ៗក្នុងថង់ពងស្វាស(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មានដក់ទឹកច្រើនក្នុងថង់ពងស្វាសភ្លាមៗ
- ឈឺចាប់៕