រាត្រី Honeymoon ដំបូង គឺជាពេលវេលាដ៏សំខាន់បំផុតសម្រាប់ជីវិតប្តីប្រពន្ធ។ ដូច្នេះយកល្អគួរតែយល់ដឹងអំពីវាឲ្យបានស្រួលបួលសិនដើម្បីចៀសផុតនូវការរំខាន ឬអារម្មណ៍មិនល្អទាំងឡាយ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខាងក្រោមនេះគឺជារឿងមួយ ១០យ៉ាងដែលបុរសគ្រប់រូបត្រូវតែដឹងមុននឹងឈានដល់រាត្រី Honeymoon ជាលើកដំបូង៖
១. អ្នកអាចនឹងនិយាយពេញមួយយប់៖សម្រាប់រាត្រីផ្សំដំណេកដំបូង មិនមែនជាពេលវេលាសម្រាប់តែការរួមភេទមួយមុខនោះទេ។ ប៉ុន្តែវាក៏ជាពេលវេលាដែលត្រូវយល់ដឹងអំពីគ្នាទៅវិញទៅមកដែរ។ ដូច្នេះហើយ ខាងស្រីអាចនឹងមានសំណួរជាច្រើនដើម្បីសួរអ្នក។
២. កូនក្រមុំនឹងត្រូវការពេលយ៉ាងហោចណាស់៣០នាទីដើម្បីត្រៀមខ្លួនរួចរាល់៖ជាតិជាមនុស្សស្រីត្រូវការពេលវេលាយូរបន្តិចដើម្បីអាចប្រមូលអារម្មណ៍បាន។ ដូច្នេះហើយកុំបង្ខំនាងពេក ហើយក៏ត្រូវតែទុកពេលឲ្យនាងផងទៅ។
៣. អ្វីៗអាចនឹងមានភាពខ្មាស់អៀនខ្លាំង៖ស្ថិតត្រង់ចំណុចនេះ អ្នកនឹងអាចមើលឃើញ ឬសម្គាល់ដឹងថាមានរឿងខ្លះនឹងមានអារម្មណ៍ថាអៀនខ្មាស់ខ្លាំង ព្រោះតែយើងត្រូវការពេលវេលាបន្តិចដើម្បីសម្រួលអារម្មណ៍ឲ្យមានផាសុកភាព ប៉ុន្តែវាសុទ្ធតែជារឿងធម្មតាទេ។
៤. អ្នកនឹងមានចម្ងល់រាប់មិនអស់ក្នុងចិត្ត៖ការរៀបការគឺជារឿងដែលភ័យខ្លាច ស្រ្តេស និងសុភមង្គល។ ដូច្នេះកុំបារម្ភថាការគិតរបស់អ្នកគឺនៅឆ្ងាយពេកអី តែត្រូវបន្ធូរអារម្មណ៍ និងគិតស្រួលៗ។
៥. មិត្តភក្តិដែលរំខានខ្លះអាចនឹងផ្ញើរសារឲ្យអ្នកជាប់រហូត៖មនុស្សរំខានទាំងនេះអាចនឹងមិនឲ្យអ្នកបានសុខឡើយជាពិសេសពេលវេលាដែលអ្នកនឹងត្រូវមានសេចក្តីសុខតែម្តង។ ពួកគេអាចនឹងផ្ញើរសារសួរថា តើអ្នកកំពុងតែធ្វើអ្វី។ រឿងនេះពិតជារញ៉េរញ៉ៃណាស់។
៦. ប្រពន្ធអ្នកអាចនឹងយំពេញមួយយប់៖ការរៀបការគឺជាការទទួលខុសត្រូវដ៏ធំមួយ។ អ្នកក៏នឹងមិនអាចរំពឹង នាងនឹងត្រូវគេងរួមគ្រែជាមួយអ្នកដែរ។ ដូច្នេះចូរបណ្តោយនាងសិនទៅ។
៧. ប្រពន្ធអ្នកអាចនឹងមករដូវ៖រឿងនេះអាចជាសុបិន្តអាក្រក់មួយសម្រាប់បុរសតែម្តង។ អ្នកមិនអាចជួយអ្វីបានឡើយក្នុងពេលនេះ ប៉ុន្តែអ្វីដែលអ្នកអាចធ្វើបានគឺបណ្តោយវាទៅ។
៨. អ្នកមិនអាចទ្រាំបានយូរជាង៣០វិនាទីផង៖រឿងនេះអាចនឹងកើតឡើងបានបើសិនជាអ្នកមិនធ្លាប់មានបទពិសោធន៍សោះពីមុនមក។ បុរសដែលនៅហ្ស៊ីនគឺកម្រនឹងទ្រាំទ្របានយូរជាង ៣០វិនាទីណាស់។
៩. អ្នកនឹងអស់កម្លាំងបំផុត៖រាល់ការរៀបការទាំងអស់តែងតែធ្វើឲ្យប្តីប្រពន្ធទាំងពីរនាក់នឿយហត់ខ្លាំងបំផុត។ ដូច្នេះមិនបាច់ប្រញ៉ាប់ធ្វើនូវអ្វីដែលមនុស្សគ្រប់រូបរំពឹងទុកឡើយ។ ចូរចំណាយពេលវេលាសម្រាក និងចាំធ្វើវានៅពេលដែលរាងកាយ និងចិត្តគំនិតរបស់អ្នកទាំងពីរត្រៀមខ្លួនរួចរាល់វិញទៅ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
១០. អ្នកនឹងឆ្ងល់ថាហេតុអ្វីបានជាកូនក្រមុំចំណាយពេលយូរដើម្បីស្លៀកពាក់៖មនុស្សប្រុសគ្រប់រូបនឹងឆ្ងល់ជាក់ជាមិនខាននៅពេលពួកគេត្រូវប្រឈមមុខនឹងការដោះសម្លៀកបំពាក់របស់កូនក្រមុំ។ វាគឺជាបេសកកម្មដែលអ្នកត្រូវធ្វើហើយ៕