អ្នកប្រហែលជាដឹងរួចហើយថា ពេលនេះគឺជារដូវភ្លៀង ហើយមនុស្សយើងត្រូវការចេញទៅខាងក្រៅផ្ទះ ទោះតិចតួចក៏ដោយ ច្រើនក៏ដោយ ក៏អាចប៉ះពាល់នឹងដំណក់ភ្លៀង រហូតដល់មានអ្នកខ្លះងាយនឹងកើតជំងឺផ្តាសាយដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះមធ្យោបាយដ៏ល្អបំផុតក្នុងការបង្ការការមានជំងឺ គឺលាងសម្អាតដៃជាទៀងទាត់ ចាក់វ៉ាក់សាំងបង្ការជំងឺនិងចៀសវាងការជួបជាមួយអ្នកមានជំងឺច្រើនពេក។ ប៉ុន្តែបើសិនជាអ្នកកើតមានអាការៈរមាស់បំពង់ករ ឬឈឺបំពង់ករហើយ យកល្អអ្នកគួរតែព្យាយាមសាកល្បងវិធីព្យាបាលខាងក្រោមនេះហើយ ព្រោះ អ្នកំពុងតែឈានទៅរកការកើតជំងឺផ្តាសាយហើយ។
តែមឺមខ្ញី
- ខ្ញីមួយដុំ
- ក្រូចឆ្មាមួយផ្លែ
- ទឹកមួយកូនចានចង្កឹះ
- ទឹកឃ្មុំមួយស្លាបព្រាបាយដើម្បីបង្កើនរសជាតិផ្អែម
របៀបធ្វើ
- ចូរចិតសម្បកមឺមខ្ញីឲ្យស្អាត ហើយហាន់វាជាចំណិតតូចៗ
- ដាក់ខ្ញីចូលទៅក្នុងម៉ាស៊ីនក្រឡុក ជាមួយនឹងគ្រឿងផ្សំខាងលើទាំងអស់
- ចូរចាក់ភេសជ្ជៈដែលកិនរួចចូលទៅក្នុងដបតូចមួយ ហើយទុកក្នុងទូរទឹកកក។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ចូរដួសវាចេញពីរទៅបីស្លាបព្រាបាយដាក់ក្នុងកែវ ហើយចាក់ទឹកក្តៅចូល។ ចូរលាយវាឲ្យសប់ល្អ ហើយព្យាយាមហឺតផ្សែងរបស់វា ហើយញ៉ាំវាបន្តិចម្តងៗ៕