ថ្នាំគ្រាប់ Celcoxx ឬ Celecoxib ស្ថិតក្នុងក្រុមថ្នាំថ្មីម៉្យាងសម្រាប់ព្យាបាលជំងឺរលាកសន្លាក់ ឬបំបាត់ការឈឺចាប់ ដែលមានឈ្មោះថា COXIBS។ វាត្រូវបានគ្រូពេទ្យប្រើសម្រាប់ព្យាបាលជំងឺរលាកសន្លាក់ប្រភេទ Rheumatoid Arthritis, រលាកឆ្អឹងខ្ចីក្នុងសន្លាក់, ការឈឺចាប់ស្រួចស្រាវ និងជំងឺដុំឬសដូងក្នុងពោះវៀនធំ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថ្នាំ Celcoxx មានលេខ ១០០មីលីក្រាម និង ២០០មីលីក្រាម។ វាជាប្រភេទថ្នាំ Nonsteroidal Anti-inflammatory Drug សម្រាប់ដើរតួជាភ្នាក់ងារប្រឆាំងនឹងការរលាក បំបាត់ការឈឺចាប់ និងបញ្ចុះកម្តៅ។ យន្តការរបស់ថ្នាំនេះគឺទប់ស្កាត់ការសំយោងសារធាតុ Prostaglandin និងអង់ស៊ីមបង្កការឈឺចាប់ Cyclooxygenase-2 (COX-2)។
ករណីត្រូវប្រើប្រាស់
- បំបាត់រោគសញ្ញារបស់ជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់
- បំបាត់រោគសញ្ញារបស់ជំងឺរលាកសន្លាក់ប្រភេទ Rheumatoid Arthritis លើមនុស្សធំ
- គ្រប់គ្រងការឈឺចាប់ ជាពិសេសការឈឺចាប់ក្រោយវះកាត់រួច
- ព្យាបាលការឈឺចាប់ពេលមករដូវ
- បន្ថយចំនួនដុំឬសដូងក្នុងពោះវៀនធំ
កម្រិតនៃការប្រើប្រាស់
សម្រាប់ការរលាកឆ្អឹងខ្ចីក្នុងសន្លាក់ និងជំងឺរលាកសន្លាក់ប្រភេទ Rheumatoid Arthritis គួរតែប្រើកម្រិតថ្នាំតិចបំផុត ហើយប្រើពេលណាក៏បានដែរដោយមិនគិតអំពីញ៉ាំអាហារហើយឬក៏អត់ទេ។
- ជំងឺរលាក់ឆ្អឹងខ្ចីក្នុងសន្លាក់៖ ប្រើមួយដង ២០០មីលីក្រាម ឬ១០០មីលីក្រាម ពីរដងក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃ។ បើករណីចាំបាច់ អាចប្រើ លេខ ២០០មីលីក្រាមពីរដងក្នុងមួយថ្ងៃក៏បានដែរ។
- ជំងឺរលាកសន្លាក់ប្រភេត Rheumatoid Arthritis៖ ប្រើពី ១០០ ទៅ ២០០មីលីក្រាម ពីរដងក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃ។
- ការឈឺចាប់ស្រួចស្រាវ និងឈឺចាប់ពេលមករដូវ៖ អាចប្រើរហូតដល់ ៤០០មីលីក្រាម បន្ទាប់មកបន្ថយមកត្រឹម ២០០មីលីក្រាមវិញ។
- ជំងឺដុំឬសដូងក្នុងពោះវៀនធំ៖ ប្រើ ៤០០មីលីក្រាមក្នុងមួយថ្ងៃពេលបាយ។
ផលរំខាន
- ផ្លូវរំលាយអាហារ៖ ឈឺពោះ, រាគ, អាហារមិនកិន, ផោមច្រើន ឬចង្អោរ
- ប្រព័ន្ធសរសៃប្រសាទ៖ វិលមុខ ឬឈឺក្បាល
- ផ្លូវដង្ហើម៖ រលាកបំពង់អាហារ, រលាកច្រមុះ, រលាកប្រហោងឆ្អឹងក្នុងច្រមុះ, ជំងឺលើផ្លូវដង្ហើមខាងលើ
- ផ្សេងៗ៖ ឈឺខ្នង, ដេកមិនលក់, កើតរមាស់
ចំនុចដែលមិនអោយប្រើ
- អាឡែហ្ស៊ីជាមួយ Celecoxib
- អាឡែហ្ស៊ីជាមួយ Sulfonamides
- ធ្លាប់មានជំងឺហឺត, កន្ទាលត្រអាក, ឬប្រតិកម្មអាឡែហ្ស៊ីក្រោយពីប្រើថ្នាំ Acetyl Salicylic Acid (ASA) ឬប្រភេទថ្នាំ NSAIDs ផ្សេងៗទៀត។
- ខ្សោយតម្រងនោមដែលមានកម្រិត Creatinine Clearance តិចជាង ៣០មីលីលីត្រក្នុងមួយនាទី
- ខ្សោយថ្លើមធ្ងន់ធ្ងរ
- ធ្លាប់មានជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលពីមុនមក
ស្រ្តីមានផ្ទៃពោះនិងបំបៅដោះកូន
ថ្នាំ Celecoxib គូរតែអាចប្រើបានក្នុងពេលផ្ទៃពោះលុះត្រាតែមានហេតុផលត្រឹមត្រូវពីគ្រូពេទ្យសម្រាប់អត្ថប្រយោជន៍របស់វា និងការប្រឈមមុខរបស់ទារក។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដោយសារតែថ្នាំជាច្រើនប្រភេទសុទ្ធតែចូលទៅក្នុងទឹកដោះរបស់មនុស្សបាន ព្រមទាំងមានប្រតិកម្មធ្ងន់ធ្ងរកើតមានផងដែរនោះ អ្នកប្រើប្រើសថ្នាំ Celecoxib គួរតែសម្រេចចិត្តឈប់បន្តការបំបៅដោះកូន ឬឈប់ប្រើថ្នាំនេះតទៅទៀត។