សុវត្ថិភាពគឺមានហើយបើសិនជាមានការប្រុងប្រយ័ត្នបានត្រឹមត្រូវល្អ។ ការរួមភេទក្នុងពេលស្រ្តីមករដូវអាចជួយនាងបំបាត់បញ្ហានៃការមករដូវ ហើយក៏ជួយឲ្យនាងមានអារម្មណ៍ល្អ និងបំបាត់ការឈឺក្បាលបានដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អ្វីដែលសំខាន់នោះត្រូវប្រាកដថា អ្នកបានប្រើស្រោមអនាម័យដើម្បីបង្ការជំងឺឆ្លង ជំងឺកាមរោគ និងបានលាងសម្អាតក្រោយពីរួមភេទរួច។ ទោះបីជាយ៉ាងណាក៏ដោយ មិនត្រូវភ្លេចការពន្យាកំណើតឡើងព្រោះវា ទោះបីជាពេលវេលានេះឱកាសនៃការមានផ្ទៃពោះមានតិចតួចក៏ដោយ។
យោងតាមអ្នកជំនាញខាងសុខភាពបានឲ្យដឹងថា ការរួមភេទក្នុងពេលមករដូវគឺជារឿងមួយធម្មតា និងមានសុវត្ថិភាពទាំងបុរស និងស្រ្តី។ យ៉ាងណាមិញ វាក៏មានកត្តាមួយចំនួនដែលត្រូវគិតគូរផងដែរ។
អត្ថប្រយោជន៍
ការរួមភេទក្នុងពេលមករដូវអាចជួយបំបាត់អាការៈមិនស្រួលក្នុងខ្លួនរបស់ស្រ្តីបាន។ ស្រ្តីភាគច្រើននិយាយថា ការឈានដល់ចំណុចកំពូលអាចបំបាត់ការឈឺចុកក្នុងពោះ និងការកន្ត្រាក់ក្នុងស្បូនបាន។ ជាមួយគ្នានេះដែរ ការឈានដល់ចំណុចកំពូលក្នុងពេលរួមភេទនឹងបញ្ចេញសារធាតុ Endorphins ដែលជាសារធាតុជួយបំបាត់ការឈឺចាប់បែបធម្មជាតិ និងជំរុញឲ្យមានអារម្មណ៍ល្អនោះ អាចបំបាត់ការឈឺក្បាល បាក់ទឹកចិត្តតិចតួច ឈឺក្នុងពោះនិងអារម្មណ៍ឆេវឆាវដោយសារតែការមករដូវបាន។ ស្រ្តីជាច្រើនពេញចិត្តនឹងការរួមភេទដោយការសម្រេចកាមដោយខ្លួនឯង ព្រោះថាវានឹងធ្វើឲ្យពួកគេមានអារម្មណ៍ថាមានភាពណែនៗក្នុងអាងត្រគៀក និងតំបន់ប្រដាប់ភេទ។
ទោះបីជាយ៉ាងណាក៏ដោយ ការប្រឡូកប្រឡាក់តិចតួចបំផុត តាមរយៈការប្រើស្រោមអនាម័យមនុស្សស្រីអាចជួយកាត់បន្ថយឈាមរដូវហៀរចេញក្រៅក្នុងពេលរួមភេទបាន។ បើសិនជាអ្នកយល់ថាមិនមានផាសុកភាពក្នុងកាប្រើប្រាស់វាទេ ការប្រើស្រោមអនាម័យធម្មតាៗក៏បានដែរ។
ការប្រឈមមុខ
សុវត្ថិភាពនៃការរួមភេទកាន់តែជារឿងសំខាន់ថែមទៀតនៅពេលរួមភេទក្នុងពេលមករដូវ ព្រោះថាការប្រឈមនឹងជំងឺកាមរោគ និងការបង្ករោគគឺខ្ពស់ជាងពេលវេលាធម្មតា ដោយសារតែមាត់ស្បូនបើកបង្ហូរឈាមចេញមកខាងក្រៅ។ អ្វីដែលជារឿងមិនល្អនោះគឺថា ការរួមភេទក្នុងពេលមករដូវ នឹងបង្កើតបានជាផ្លូវដ៏ល្អឥតខ្ចោះមួយសម្រាប់បាក់តេរីធ្វើដំណើរចូលទៅក្នុងអាងត្រគៀកមនុស្សស្រី។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អ្នកក៏ទំនងជាប្រឈមខ្លាំងនឹងជំងឺឆ្លងតាមឈាមដែរដូចជា ជំងឺអេដស៍ និងជំងឺរលាកថ្លើម ព្រមទាំងជំងឺផ្សិតថែមទៀត។ សរុបមក វានៅតែមានឱកាសមួយដែលអ្នកអាចមានផ្ទៃពោះនៅពេលរួមភេទក្នុងពេលមករដូវ បើសិនជាមិនបានប្រើថ្នាំពន្យាកំណើត ឬស្រោមអនាម័យទេនោះ៕