ការប្រឡាក់ទឹកកាមរបស់បុរសនៅលើភ្នែកខាងស្រីត្រូវបានគេអះអាងថា មិនមែនជារឿងដែលត្រូវបានគិតទុកជាមុនឡើយ។ ក្នុងករណីបែបនេះ អ្នកប្រហែលជាឆ្ងល់អំពីការឆ្លងជំងឺកាមរោគ និងជំងឺឆ្លងផ្សេងៗទៀតមិនខាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះ ខ្ញុំសូមបកស្រាយខ្លះៗអំពីការប្រឡាក់ទឹកកាមលើភ្នែក។
តើខ្ញុំអាចជូតសម្អាតវាចេញបានទេ? កុំប៉ះពាល់ភ្នែកអ្នកអី ព្រោះវាអាចធ្វើឲ្យទឹកកាមនោះរាលដាលទៅកន្លែងផ្សេងៗទៀតនៃរាងកាយ ឬចូលក្នុងភ្នែកកាន់ទែខ្លាំង។ ខាងក្រោមនេះគឺជាគន្លឹះខ្លះៗដែលអ្នកអាចសម្អាតទឹកកាមចេញពីភ្នែកបាន៖
- ចូរលាងសម្អាតភ្នែកជាមួយទឹកធម្មតា ឬទឹកសេរ៉ូមប្រៃ ឬទឹកបន្តក់លាងភ្នែកឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន
- អ្នកអាចជ្រលួកភ្នែកទាំងបើកក្នុងទឹករហូតដល់គិតថា លែងមានប្រឡាក់ទឹកកាមក្នុងភ្នែកទៀត ឬលាងសម្ងាតភ្នែកជាមួយនឹងទឹកផ្កាឈូក
- អ្នកអាចអង្គុយលើកៅអី ហើយងើយក្បាលឡើងទៅលើ បន្ទាប់មកឲ្យនរណាម្នាក់ចាក់ទឹកសេរ៉ូមប្រៃលាងសម្អាតភ្នែក
- ចូរប្រាកដថា អ្នកបានទាញត្របកភ្នែកខាងក្រៅមសម្អាតល្អហើយ។
ការដែលប្រឡាក់ទឹកកាមលើភ្នែក អាចនឹងចម្លងជំងឺអេដស៍បាន ប៉ុន្តែវាមិនមែនជាប្រភពចម្លងដែលកើតឡើងញឹកញាប់នោះទេ។ មជ្ឈមណ្ឌលសម្រាប់គ្រប់គ្រង និងបង្ការជំងឺ CDC បានធ្វើការប៉ាន់ស្មានទៅលើការប្រឈមនឹងការឆ្លងជំងឺអេដស៍ថា។ ការប្រឈមនឹងជំងឺអេដស៍ខ្លាំងក្លាបំផុតនោះគឺ ការចាក់បញ្ចូលឈាមពីមនុស្សម្នាក់ដែលមានវីរុសនេះក្នុងឈាម។ ប៉ុន្តែ CDC មិនបានធ្វើការប៉ាន់ស្មានអ្វីជាផ្លូវកាយចំពោះការប្រឈមនឹងការចម្លងតាមរយៈការប៉ះពាល់ទឹកកាមទៅនឹងភ្នែកនៅឡើយទេ។ យ៉ាងណាមិញ ពួកគេបានចាត់ទុកការប្រឈមមុខនេះ គ្រាន់តែជាការប្រឈមមុខតិចតួច ឬមិនសំខាន់ប៉ុណ្ណោះ។
តើនឹងមានអ្វីកើតឡើងទៅបើសិនជាអ្នកដែលបាញ់ទឹកកាមលើភ្នែកខ្ញុំមានជំងឺអេដស៍នោះ?
កុំទាន់ភ័យអ្វីទាំងអស់។ វាទំនងជាមិនកើតឡើងសោះឡើយដែលអ្នកអាចឆ្លងជំងឺអេដស៍ តាមរយៈការប៉ះពាល់ទឹកកាមលើភ្នែក។ ប៉ុន្តែបើសិនជាអ្នកចង់បន្ថយការប្រឈមមុខកាន់តែខ្លាំង អ្នកអាចលេបថ្នាំបង្ការបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ថ្នាំបង្ការនេះគឺជាប្រភេទថ្នាំ Antiretroviral ដែលអាចជួយការពារវីរុសកុំឲ្យបំបែកខ្លួនក្នុងរាងកាយបាន។ ថ្នាំនេះត្រូវតែប្រើក្នុងរយៈពេល ៧២ម៉ោងក្រោយពីប៉ះពាល់នឹងអ្វីដែលផ្ទុកមេរោគអេដស៍ ដូច្នេះអ្នកត្រូវតែពិគ្រោះជាមួយគ្រូពេទ្យឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន៕