បើសិនអ្នកជាមនុស្សដែលយកចិត្តទុកដាក់ចំពោះសុខភាព នោះអ្នកត្រូវតែឈ្លៀតពេលលាបឡេការពារកម្តៅព្រះអាទិត្យនៅលើរាងកាយ ជាពិសេសមុនពេលចេញទៅខាងក្រៅផ្ទះហើយ។ អ្នកប្រហែលជាដឹងហើយថា ព្រះអាទិត្យជាប្រភពនៃវីតាមីន D ដែលជាជីវជាតិដ៏សំខាន់សម្រាប់ពង្រឹងដល់ប្រព័ន្ធភាពស៊ាំ អារម្មណ៍ និងបន្ថយការកើតជំងឺពុកឆ្អឹង និងមហារីក។ ដើម្បីទទួលបានវីតាមីន D គ្រប់គ្រាន់ អ្នកត្រូវតែឲ្យស្បែកប៉ះពាល់នឹងពន្លឺព្រះអាទិត្យដោយផ្ទាល់ពី ១០ទៅ ១៥នាទីមុនពេលម៉ោង ១០ព្រឹក និងក្រោយម៉ោង ៤រសៀល។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះក្រៅពីម៉ោងខាងលើ អ្នកត្រូវតែប្រាកដថា ស្បែកត្រូវបានលាបឡេការពារកម្តៅព្រះអាទិត្យរួចហើយ ប៉ុន្តែបើសិនជាអ្នកមិនបានលាបទេ អ្នកអាចប្រឈមនឹងបញ្ហាដូចខាងក្រោម៖
ស្បែកដែលប៉ះពាល់នឹងពន្លឺព្រះអាទិត្យនឹងទៅជាខ្មៅ ឬក្រហម
ស្បែកអ្នកទំនងជាងាយនឹងប្រែទៅជាខ្មៅខ្លាំង ជាពិសេសតំបន់ដែលមិនមានសម្លៀកបំពាក់គ្របនៅពេលប៉ះពាល់នឹងពន្លឺព្រះអាទិត្យខ្លាំង។ នេះហើយជាហេតុផលដែលអ្នកគួរតែលាបឡេការពារកម្តៅព្រះអាទិត្យមុនពេលចេញពីផ្ទះ។
មានស្នាមអ៊ុចៗលើស្បែក
រឿងនេះជាទុក្ខកង្វលជាងគេរបស់ស្រ្តីគ្រប់រូប។ លើលោកនេះ មិនមានស្រ្តីណាចង់មានស្នាមអ៊ុចៗលើស្បែកដោយសារតែពន្លឺព្រះអាទិត្យឡើយ។ ស្នាមអ៊ុចៗលើស្បែកនេះអាចធំទៅៗ និងខ្មៅៗ ហើយវាកើតឡើងជាញឹកញ៉ាប់លើអ្នកអាយុចាប់ពី ៣០ឆ្នាំឡើងទៅ។
ងាយនឹងឃើញស្នាំជ្រីវជ្រួញ
តើអ្នកមានដឹងទេថា ពន្លឺព្រះអាទិត្យអាចបំផ្លាញកូឡាជែនរបស់ស្បែកបាន។ កូឡាជែនគឺជារចនាសម្ព័ន្ធរបស់ប្រូតេអ៊ីនមួយប្រភេទដែលជួយឲ្យស្បែគណែន។ យ៉ាងណាមិញ ការដែលមិនមានកូឡាជែនគ្រប់គ្រាន់ អាចធ្វើឲ្យស្បែកទៅជាធូ និងយៀបាន ដូច្នេះវាក៏នាំឲ្យមានភាពជ្រីវជ្រួញផងដែរ។
ប្រឈមខ្លាំងនឹងមហារីកស្បែក
ទោះបីជាមេឃមិនបើកថ្ងៃក៏ដោយ អ្នកក៏ត្រូវតែលាបឡេការពារកម្តៅព្រះអាទិត្យដែរ។ នេះដោយសារតែកាំរស្មីយូវីដែលធ្វើឲ្យកើតមហារីកស្បែកនោះ នៅតែអាចចាំទម្លុះពពកដែលកំពុងតែបាំងថ្ងៃដែរ។
ស្បែកអ្នកកាន់តែខ្មៅទៅៗ
តើអ្នកកំពុងតែមានគម្រោងទៅឲ្យគេបាញ់កាំរស្មីឡាហ្ស៊ែដើម្បីជម្រុះរោមមែនទេ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បើអ៊ីចឹងមែន ចូរប្រាកដថា អ្នកចាប់ផ្តើមប្រើប្រាស់ឡេការពារកម្តៅព្រះអាទិត្យ ៤ ទៅ៦សប្តាហ៍មុនពេលចូលឲ្យពេទ្យបាញ់កាំរស្មី។ ការធ្វើបែបនេះនឹងជួយការពារស្បែកកុំឲ្យខ្មៅបាន៕