ការដែលបំបាត់ខ្លាញ់ដ៏ច្រើនក្នុងខ្លួនមិនមែនជារឿងដែលងាយស្រួលដូចការនិយាយឡើយ ជាពិសេសខ្លាញ់ដែលមានក្នុងក្បាលពោះ ភ្លៅ និងត្រគាកតែម្តង។ បញ្ហាខ្លាញ់ដុះក្បាលពោះគឺមិនមានការព្យាបាលណាធ្វើឲ្យបាត់ទៅវិញឡើយ។ ទោះបីជាពេលអ្នកហាត់ប្រាណតែមួយមុខក៏មិនអាចមានប្រសិទ្ធភាពរំលាយខ្លាញ់ក្បាលពោះនេះបានដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែអ្វីដែលអ្នកអាចធ្វើបានដើម្បីរំលាយខ្លាញ់ក្បាលពោះនេះឲ្យរាបស្មើ គឺការបន្ថែមអាហារខាងក្រោមនេះទៅក្នុងរបបអាហារប្រចាំថ្ងៃ៖
ផ្លែអាលម៉ុន
គ្រាប់ផ្លែឈើមួយនេះផ្ទុកទៅដោយជាតិខ្លាញ់ monounsaturated Fats ព្រមទាំងវីតាមីន E ដែលអាចជួយបញ្ចុះកូឡេស្តេរ៉ុលក្នុងឈាមបាន។ ក្រៅពីនេះ ជាតិសរសៃ និងប្រូតេអ៊ីនរបស់វាអាចជួយកុំឲ្យឆាប់ឃ្លានបាន។ យកល្អគួរតែញ៉ាំវាជាអាហារពេលព្រឹកទើបមានកម្លាំងពេញមួយថ្ងៃ និងបង្ការកុំឲ្យញ៉ាំអាហារពេលថ្ងៃច្រើនៗផង។
តែបៃតង
ហេតុផលមួយដែលតែបៃតងអាចជួយសម្រកខ្លាញ់ក្បាលពោះបាននោះគឺថា វាមានអង់ទីអុកស៊ីដង់ខ្ពស់ ដែលអាចជួយបង្កើនការរំលាយអាហារ សម្រាប់ជួយបន្ថយខ្លាញ់ក្នុងក្បាលពោះបាន។ ក្រៅពីនេះ តែបៃតងមានសារធាតុ Polyphenols ដែលជួយបង្កើនការរំលាយជាតិខ្លាញ់បានយ៉ាងល្អ ជាពិសេសខ្លាញ់ក្បាលពោះតែម្តង។
ប្រេងអូលីវ
អ្នកគួរតែសាកល្បងប្រើប្រាស់ប្រេងអូលីវដើម្បីប្រឆាំងខ្លាញ់នៅក្បាលពោះ ដោយសារតែវាមានខ្លាញ់ប្រភេទ Monounsaturated Fats ដែលអាចបន្ថយកូឡេស្តេរ៉ុលអាក្រក់បាន។ ចូរជ្រើសរើសប្រេងអូលីវណាដែលមានពណ៌បៃតងដោយសារតែអង់ទីអុកស៊ីដង់វាមានច្រើន។
គ្រាប់ផ្កាឈូករ័ត្ន
គ្រាប់ផ្កាឈូករ័ត្នកសម្បូរទៅដោយវីតាមីន B ដែលជួយការពារកុំឲ្យមានការរលាក។ ក្រៅពីនេះវីតាមីន E របស់វានឹងជួយការពារកុំឲ្យឃ្លានអាហារខ្លាំងផងដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ហេតុដូច្នេះហើយ កាលណាអ្នកមិនញ៉ាំអាហារច្រើនៗ នោះការដុះក្បាលពោះនឹងមិនអាចកើតឡើងដែរ៕