ពិតណាស់ តំបន់សេរ គឺជាកន្លែងដែលមានរំញោចខ្លាំងបំផុតនៃរាងកាយទាំងមូល ប៉ុន្តែរឿងនេះមិនមែនមានតែមួយកន្លែងហ្នឹងធ្វើឲ្យស្រីស្រៀវស្រើបនោះទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះយកល្អគួរតែផ្តល់នូវការភ្ញោចដល់ដៃគូលើកន្លែងផ្សេងៗទៀតតែសម្រាប់បម្រើដល់សម្រើបផ្លូវភេទដែរដូចជា៖
បបូរមាត់
បបូរមាត់គឺជាកន្លែងដែលមានរំញោចបំផុត ហើយអ្នកក៏អាចបង្កើនអារម្មណ៍នេះតាមរយៈការថើបខ្លាំងៗ និងថើបស្រើបស្រាលដែរ។
ត្រចៀក
ការស្ទាប់អង្អែលថ្នមៗនៅតំបន់ត្រចៀកអាចធ្វើឲ្យមានអារម្មណ៍អស្ចារ្យបាន។ ចូរឲ្យដៃគូអង្គុយធម្មតា ហើយប្រើអណ្តាត ឬម្រាមដៃបរបោសអង្អែលត្រចៀកទៅ។
កញ្ចឹងក
កន្លែងនេះមានចុងសរសៃប្រសាទច្រើនណាស់ដែលវាជាហេតុផលមួយធ្វើឲ្យមានរំញោចខ្លាំង។ រាល់ការថើប និងបរបោសអង្អែលនៅកន្លែងនេះពិតជាគ្រប់គ្រាន់សម្រាប់បម្រើផ្លូវភេទណាស់។
ក្បាលសុដន់
មែនហើយ មនុស្សស្រីមានក្បាលសុដន់ដែលមានរំញោចបំផុត ប៉ុន្តែដើម្បីផ្តល់រំញោចបានទាល់តែមានការបរបោសអង្អែលថ្នមៗទើបបាន។ ចូរប្រាកដថា ដៃគូរបានទទួលនូវសម្ពាធត្រឹមត្រូវហើយ។
ចង្កេះ
អ្នកក៏អាចបន្ថែមនូវការម៉ាស្សានៅខ្នងដើម្បីជាសកម្មភាពត្រៀមការរួមភេទដែរ។ ខ្នងជាកន្លែងមួយដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាសិចស៊ីក្រោយពីម៉ាស្សារួច។
ភ្លៅខាងក្នុង
ភ្លៅខាងក្នុងក៏មានសរសៃប្រសាទច្រើននាស់ដែរ ប៉ុន្តែវាត្រូវការការដាក់សម្ពាធច្រើនជាងកន្លែងផ្សេងបន្តិចទើបមានអារម្មណ៍ផ្លូវភេទបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ចូរឲ្យដៃគូខាំញេញ ថើប និងប្រើដុំទឹកកកត្រដុសចុះឡើងទៅ៕