យោងទៅតាមសារព័ត៌មាន Mail Online បានឲ្យដឹងថា ស្រ្តីដែលភ្ញាក់ពីគេងលឿនៗនៅពេលពួកគេអាយុកាន់តែច្រើនទំនងជាមិនសូវកើតបញ្ហាបាក់ទឹកចិត្តច្រើនដូចអ្នកដែលចូលចិត្តគេងយូរៗឡើយ។ អ្នកស្រាវជ្រាវអាមេរិកចង់ឃើញថាតើ Chronotype របស់ស្រ្តី (ទម្លាប់ដេលពួកគេភ្ញាក់លឿន ឬចូលគេងយប់ជ្រៅ) មានឥទ្ធិពលទៅលើការប្រឈមនឹងការបាក់ទឹកចិត្តរបស់ពួកគេឬអត់។
អ្នកស្រាវជ្រាវបានពិនិត្យទៅលើទិន្នន័យបានមកពីការសិក្សាធំមួយក្នុងការវាយតម្លៃសុខភាពរបស់គិលានុបដ្ឋាយិកាអាមេរិក រយៈពេលជាង ៣០ឆ្នាំ។ ពួកគេត្រូវបានគេសួតថាតើពួកគេជាមនុស្សដែលគេងភ្ញាក់ពេលព្រឹក ឬចូលចិត្តចូលគេងពេលយប់ៗជ្រៅ។ ស្រ្តីច្រើនជាង ៣២០០០នាក់ដែលមិនមានការបាក់ទឹកចិត្តនោះត្រូវបានតាមដានរយៈពេល ៤ឆ្នាំ។ ក្នុងពេលវេលានេះ វាមានករណីកើតជំងឺបាក់ទឹកចិត្តថ្មីប្រមាណ ២៥៨១នាក់។ សម្រាប់ស្រ្តីដែលចូលចិត្តភ្ញាក់ពីគេងលឿនៗមានការបាក់ទឹកចិត្តតិចជាង ស្រ្តីដែលប្រាប់ថា ពួកគេក្រចូលគេង ហើយក្រភ្ញាក់ទៀត។
ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សានេះបានផ្តល់នូវអំណះអំណាងខ្សោយណាស់ដែលថា ស្រ្តីដែលភ្ញាក់ពីគេងលឿនប្រហែលជាមានសុខភាពល្អជាងស្រ្តីដែលភ្ញាក់ពីគេងយូរៗ ជាពិសេសនៅពេលនិយាយអំពីការចៀសវាងការបាក់ទឹកចិត្ត។ យ៉ាងណាមិញ ការដែលផ្លាស់ប្តូរទម្លាប់នៃការគេងច្រើនអាចបង្កឡើងដោយការបាក់ទឹកចិត្ត៕