ការរលាកសន្លាក់ហ្គោដត្រូវបានគេចាត់ទុកថាមានផលវិបាក និងមានលក្ខណៈអាថ៌កំបាំងណាស់ ព្រោះវាច្រើនតែមិនអាចសម្គាល់ដឹង។ ប៉ុន្តែវានឹងក្លាយទៅជារឿងមួយពិបាកទៅវិញនៅពេលមនុស្សម្នាក់កើតជំងឺនេះហើយ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជំងឺរលាកសន្លាក់ប្រភេទនេះត្រូវបានបង្កឡើងដោយសារធាតុអាស៊ីតអ៊ុយរិកកើនឡើងច្រើនក្នុងឈាម ហើយអាស៊ីតអ៊ុយរិកដែលនៅសល់នឹងក្លាយខ្លួនទៅជាគ្រីស្តាល និងកកកុញក្នុងសន្លាក់តែម្តង។
អាការៈរបស់ជំងឺនេះជាទូទៅមានដូចជា សន្លាក់ទៅជាក្រហម ក្តៅ និងតឹងឈឺភ្លាមៗ។ នេះគឺជាជំងឺរ៉ាំរ៉ៃ ហើយមនុស្សម្នាក់ដែលមានជំងឺនេះហើយត្រូវការប្រើថ្នាំអស់មួយជីវិតដើម្បីគ្រប់គ្រងវា ប៉ុន្តែមានមនុស្សច្រើនណាស់ដែលបដិសេធន៍មិនព្រមប្រើថ្នាំ។
សំណាងដែរ យើងនឹងបង្ហាញអំពីរូបមន្តពិសេសមួយដែលអាចបញ្ឈប់អាការៈ ឬរោគសញ្ញារបស់ជំងឺនេះបានដូចឱសថព្យាបាលវាអញ្ជឹង។
គ្រឿងផ្សំ៖
- ម្នាស់មួយផ្លែ
- ទឹកឃ្មុំ
- ទឹកផ្លែឈើរី មួយពែង
- ម្សៅរមៀត ១ ទៅ២ស្លាបព្រាកាហ្វេ
- ខ្ញីស្រស់មួយដុំទំហំ ២,៥សង់ទីម៉ែត្រ
ការណែនាំ
ចូរកាត់បណ្តូល និងសម្បកផ្លែម្នាស់ចេញ ហើយចិតវាជាដុំតូចៗ។ ចូរដាក់គ្រឿងផ្សំទាំងអស់ចូលទៅក្នុងម៉ាស៊ីនកិន ហើយកិនវាអោយសព្វល្អក្លាយទៅជាល្បាយតែមួយ។ ក្រោយពីកិនរួច អ្នកអាចចាក់វាចូលទៅក្នុងស៊ូទឹកកែវដែលមានគម្រប ហើយបិទវាឲ្យជិត និងរក្សាទុកក្នុងទូរទឹកកកចំនួន ១០ថ្ងៃ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដើម្បីបន្ថែមរសជាតិ អ្នកគ្រាន់តែបន្ថែមទឹកឃ្មុំបន្តិចទៅក្នុងភេសជ្ជៈនោះក៏បានដែរ។ ចូរព្យាយាមញ៉ាំវាជារៀងរាល់ថ្ងៃដើម្បីជួយបំបាត់អាការៈជំងឺរលាកសន្លាក់នេះបានលឿនបំផុត។