នៅពេលលិង្គបុរសម្នាក់ឡើងរឹង រាងកាយរបស់គាត់នឹងត្រូវឆ្លងកាត់បួនដំណាក់កាលនៃការឆ្លើយតបខាងផ្លូវភេទនោះគឺ Arousal, Plateau, Orgasm និង Resolution។
ដំណាក់កាលទី១៖ Arousal ឬភាពស្រើបស្រាលខាងផ្លូវភេទ
នេះគឺជាពេលវេលាដែលលិង្គមនុស្សប្រុសឡើងរឹងដោយមានការភ្ញោចទាំងផ្លូវកាយ ឬផ្លូវចិត្ត ឬទាំងពីរតែម្តង។ ករណីបែបនេះ នឹងធ្វើឲ្យមានលំហូរឈាមកាន់តែច្រើនចូលទៅក្នុងលិង្គ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ចំពោះស្បែកលិង្គវិញនឹងត្រូវធូ ហើយមានចលនា ដែលជាហេតុនាំឲ្យលិង្គលូតទំហំបាន។ ចំពោះពងស្វាសវិញ នឹងកាន់តែតឹង ដូច្នេះវាទាចនឹងមើលទៅរួចឡើងទៅលើបន្តិច។
ដំណាក់កាលទី២៖ Sexual Plateau
ក្បាលរបស់លិង្គនៅពេលនេះចាប់ផ្តើមធំជាងមុន ហើយសរសៃឈាម ក្នុង និងជុំវិញលិង្គក៏មានឈាមពេញផងដែឬ។ ដូច្នេះវានឹងធ្វើឲ្យពណ៌របស់ស្បែកលិង្គទៅជាខ្មៅជាងមុន និងពងស្វាសលូតទំហំធំជាងមុនរហូតដល់ ៥០ភាគរយ។
ពងស្វាសក៏នៅតែបន្តរីកធំទៀត ហើយអារម្មណ៍ក្តៅក្នុងខ្លួន ជាពិសេសនៅជុំវិញពងស្វាស និងក្បែរន្ធគូថនឹងកើតមាន។
និយាយដល់ចង្វាក់បេះដូងវិញគឺឡើងខ្ពស់ សម្ពាធឈាមឡើងខ្ពស់ ដកដង្ហើមកាន់តែញ៉ាប់ ហើយភ្លៅ និងកំប៉េះគូថក៏តឹងជាងមុនដែរ។ នេះជាពេលវេលាដែលគាត់ជិតឈានដល់ដំណាក់កាល Orgasm ហើយ។
ដំណាក់កាលទី៣៖ Orgasm ឬការបាញ់ទឹកកាម
វាគឺជាការកន្ត្រាក់សាច់ដុំជាច្រើនមួយប្រភេទដែលបង្ខំឲ្យទឹកកាមចេញមកខាងក្រៅតាមបង្ហួរនោម។ ការកន្រ្តាក់ទាំងនេះកើតចេញពីក្នុងសាច់ដុំអាងត្រគាក សម្រាប់ដឹកនាំមេជីវិតឈ្មោលពីពងស្វាសទៅក្នុងលិង្គ។ ការកន្ត្រាក់នេះក៏មានការចូលរួមកន្ត្រាក់ពីក្រពេញប្រូស្តាតសម្រាប់បន្ថែមទឹករំអិលទៅក្នុងមេជីវិតឈ្មោលជាមួយគ្នាដែរ ដែលក្នុងនោះមានមេជីវិតឈ្មោល ៥ភាគរយ និងទឹករំអិល ៩៥ភាគរយ។ វាទាំងពីរនេះហើយគឺជាទឹកកាម។
ការកន្ត្រាក់ទាំងនេះហៅហើយថា Orgasm ហើយបុរសនៅពេលបុរសឈានដល់ចំណុចនេះហើយ គឺមិនអាចបញ្ឈប់កុំឲ្យទឹកកាមបាញ់ចេញបានឡើយ។
ការកន្ត្រាក់របស់ក្រពេញប្រូស្តាត និងសាច់ដុំនៅកម្រាលអាងត្រគាក ជាអ្នកបង្ខំឲ្យបាញ់ទឹកកាមបាន។
ដំណាក់កាលទី៤៖ Resolution ឬដំរេង
ឥឡូវនេះ បុរសឈានចូលក្នុងដំណាក់កាលធម្មតាវិញ ហើយក៏ជាពេលវេលាដែលលិង្គ និងពងស្វាសស្វិតរួមរូចមកទំហំធម្មតាដែរ។ ប៉ុន្តែគាត់កំពុងតែដកដង្ហើមខ្លាំង និងញ៉ាប់ បេះដូងក៏លោតញ៉ាប់ ព្រមទាំងបែកញើសទៀតផង។
ក្រោយពីចេញទឹកកាមហើយបែបនេះ គឺមានពេលវេលាមួយដែលបុរសមិនអាចបន្តសកម្មភាពរួមភេទទៀតឡើយ ឬជាពេលវេលាដែលគាត់ត្រូវសម្រាក។ ចំពោះរយៈពេលសម្រាក់នេះក៏មិនទៀងទាត់ដែរ គឺអាចចាប់ពី ពីរបីនាទី ទៅពីរបីម៉ោង ឬច្រើនថ្ងៃឯណោះទើបបន្តសកម្មភាពរួមភេទបានទៀត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ជាទូទៅ ពេលវេលាសម្រាកនេះ នឹងត្រូវការពេលកាន់តែយូរបើបុរសនោះកាន់តែអាយុច្រើន។
បើសិនជាបុរសម្នាក់មានភាពស្រើបស្រើ តែមិនបាញ់ទឹកកាមទេ នោះដំណាក់កាលដំរេងអាចត្រូវការពេលកាន់តែយូរ ហើយពងស្វាស និងអាងត្រគាកគាត់អាចនឹងឈឺផង៕