ពោតបារាំងមានជាតិកាលស្យូម ជាតិសរសៃ វីតាមីន C ប្រូតេអ៊ីន ហ្វូលេត ម៉ង់ហ្គាណេស និងម៉ាញ៉េស្យូមខ្ពស់។ តាមការសិក្សាថ្មីមួយបានបញ្ជាក់ថា សារធាតុ Lectin ក្នុងពោតបារាំងអាចសម្លាប់កោសិការមហារីកសុដន់ (MCF7) ពីក្នុងខ្លួន បានរហូតដល់ ៧២ភាគរយ ហើយភាគច្រើនរបៀបដែលវាសម្លាប់គឺជំរុញដល់កោសិការនោះឲ្យស្លាប់ដោយខ្លួនឯងតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការសិក្សាថ្មីនេះរកឃើញថា សារធាតុចម្រាញ់ចេញពីពោតបារាំងក៏បង្ហាញថា អាចបន្ថយការលូតលាស់កោសិកាមហារីកសុដន់បាន ៦៣ភាគរយដែរ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា អ្នកស្រាវជ្រាវនៅតែរកឃើញសារធាតុប្រឆាំងនឹងមហារីកថ្មីជាច្រើនក្នុងអាហារដែលយើងញ៉ាំរាល់ថ្ងៃ។ ដូច្នេះហើយ ការស្រាវជ្រាវទៅលើពោតបារាំងសម្រាប់ព្យាបាលជំងឺមហារីកគឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ អ្នកជំនាញខាងការងារវេជ្ជសាស្រ្តក្នុងការសិក្សាថ្មីមួយទៀតបានរកឃើញថា សារធាតុ Pectin ក្នុងពោតបារាំងគឺជារបស់ដ៏ប្រឆាំងនឹងកោសិការមហារីកស្បែករាលដាល (Metastatic Melanoma Cells, B16F10)។ សារធាតុមួយនេះនឹងទៅកាត់បន្ថយការលូតលាស់របស់វា ជំរុញដល់វដ្តនៃការសម្លាប់កោសិកាតាមថ្ងៃខែកំណត់ (Apoptosis)។
យោងទៅតាមការសិក្សាថ្មីមួយបានឲ្យដឹងថា ការញ៉ាំពោតបារាំង សណ្តែក បាយ និងដំឡូងឈ្វៀ ពិតជាអាចកាត់បន្ថយការប្រឈមនឹងជំងឺមហារីកក្រពេញប្រូស្តាតបានរហូតដល់ ៤០ភាគរយ។ ប៉ុន្តែអ្វីដែលចាប់អារម្មណ៍បំផុតនោះគឺថា អ្នកញ៉ាំអាហារដែលសម្បូរផ្លែឈើ និងបន្លែគឺមិនអាចកាត់បន្ថយការប្រឈមនឹងជំងឺមហារីកក្រពេញប្រូស្តាតបានទេ។
យើងសុទ្ធតែដឹងហើយថាពោតបារាំងមានការពេញនិយមទទួលទាននៅទូទាំងពិភពលោក ប៉ុន្តែការស្រាវជ្រាវចុងក្រោយបង្អោះបានឲ្យដឹងថា ពោតបារាំងប្រហែលជាផ្តល់នូវការការពារពីជំងឺមហារីកយ៉ាងហោចណាស់ ៣ប្រភេទខុសៗគ្នា។ វាពិតជាមិនគួរឲ្យជឿទេ តើមែនឬទេ? ដូច្នេះរឿងនេះគួរតែមានការសិក្សាបញ្ជាក់បន្ថែមកាន់តែច្រើនទៀត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ទោះបីជាយ៉ាងណាក៏ដោយ វាគឺជារឿងដ៏ល្អមួយក្នុងការបន្ថែមបន្លែដ៏មានសុខភាពបែបនេះទៅក្នុងរបបអាហាររាល់ថ្ងៃ៕