បើសិនជាអ្នកចេះតែមានអារម្មណ៍ឃ្លានជាប់ វាពិតជាពិបាកក្នុងការញ៉ាំអាហារអាហារបានតិចៗណាស់។ បើសិនជាអ្នកធ្វើបែបនេះញឹកញាប់ អ្នកនឹងសម្គាល់ឃើញថា ខ្លួនឯងឡើងទម្ងន់ជាមិនខាន ប៉ុន្តែបើសិនជាអ្នកជ្រើសរើសអាហារដោយឆ្លាតវៃវិញ ហើយគ្រប់គ្រងចំណង់អាហារបានត្រឹមត្រូវ អ្នកនឹងអាចបន្ថយការឃ្លាន និងឆ្អែតពីការញ៉ាំអាហារបានកាន់តែយូរជាងមុនមិនខាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាមិញ ដើម្បីជំរុញដល់វិធីនេះកាន់តែមានប្រសិទ្ធភាព ខ្ញុំសូមណែនាំអំពីវិធីខ្លះៗដែលអាចជួយឲ្យការញ៉ាំរបស់អ្នកឆ្អែតបានយូរ ហើយមិនឡើងទម្ងន់ដោយសារតែការញ៉ាំទេ។
ញ៉ាំយឺតៗ
មុនពេលអ្នកចាប់ផ្តើមញ៉ាំអាហារមួយពេលៗ មធ្យោបាយមួយដើម្បីឲ្យអ្នករីករាយនឹងការញ៉ាំ គឺញ៉ាំអាហារមួយៗ និងយឺតៗ។ ការសិក្សាខ្លះបង្ហាញថា កាលណាអ្នកញ៉ាំអាហារកាន់តែយឺត អ្នកកាន់តែមានអារម្មណ៍ល្អចំពោះអាហារទាំងនោះ។ យកល្អគួរតែញ៉ាំប្រហែល ២០ ទៅ ៣០នាទីក្នុងអាហារមួយពេលៗ។
បញ្ចូលប្រូតេអ៊ីនសុទ្ធក្នុងអាហារនីមួយៗ
ប្រូតេអ៊ីនគឺជាជីវជាតិដ៏សំខាន់មួយក្នុងរបបអាហារ។ វាមិនគ្រាន់តែជួយថាមពលដល់ការរំលាយអាហារទែ តែក៏ជួយអ្នកឲ្យមានអារម្មណ៍កាន់តែរីករាយជាមួយអាហារដែលអ្នកកំពុងតែញ៉ាំដែរ។ របបអាហារដែលមានប្រូតេអ៊ីនខ្ពស់ នឹងមានប្រយោជន៍ក្នុងការជួយគ្រប់គ្រងការឃ្លានបានយ៉ាងល្អ និងឆ្អែតបានយូរថែមទៀត។
របបអាហារគួរតែមានបន្លែ ឬផ្លែឈើពីរទៅបីពេលចូលគ្នាផង
បន្លែ និងផ្លែឈើគឺជាក្រុមអាហារដ៏អស្ចារ្យសម្រាប់ជួយជំរុញដល់របបអាហារកាន់តែមានសុវត្ថិភាព និងជួយឲ្យការញ៉ាំឆ្អែតបានយូរទៀត។ ស្រ្តី និងបុរសវ័យកណ្តាលគួរតែអាចញ៉ាំផ្លែឈើពីរកូនចានចង្កឹះជារៀងរាល់ថ្ងៃ ខណៈពេលបន្លែ ២.៥ ទៅ៣កូនចានចង្គឹះក្នុងមួយថ្ងៃ។
ចូរញ៉ាំទឹកមុនពេលញ៉ាំអាហារនីមួយៗ
វិធីសាស្រ្តមួយទៀតក្នុងការជួយឲ្យការញ៉ាំអាហារឆ្អែតបានយូរ គឺការញ៉ាំទឹកមុនពេលញ៉ាំអាហារ។ យកល្អគួរតែញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃផង។ ការសិក្សាបានបង្ហាញថា បើសិនជាអ្នកញ៉ាំទឹកមួយកែវឬស្មើនឹង ២៣០មីលីលីត្រភ្លាមមុនពេលបាយ វានឹងជួយបន្លំខួរក្បាលប្រាប់ថា មានអារម្មណ៍ថាឆ្ងាញ់ និងឆ្អែតបានយូរផង។
មិនត្រូវតមការញ៉ាំអាហារពេលព្រឹកឡើយ
អាហារពេលព្រឹកគឺជាការចាប់ផ្តើមសម្រាប់ថ្ងៃថ្មីរបស់អ្នក ហើយក៏ជាអាហារសំខាន់ដែលត្រូវញ៉ាំជាទៀងទាត់ផងដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បើសិនជាអ្នកតមអាហារពេលព្រឹក អ្នកប្រហែលជាមិនមានអារម្មណ៍ល្អពេញមួយថ្ងៃទេ ហើយអាចនឹងត្រូវការញ៉ាំអាហារពេលថ្ងៃច្រើនៗរហូតដល់ធាត់បាន៕