បើសិនជាបងប្អូនជាអ្នកគាំទ្រគេហទំព័ររបស់យើង បងប្អូននឹងដឹងច្បាស់អំពីអត្ថប្រយោជន៍នៃការញ៉ាំអាស៊ីតខ្លាញ់អូមេហ្គាបីចំពោះសុខភាព។ មធ្យោបាយដ៏ល្អបំផុតដើម្បីទទួលបានជីវជាតិមួយនេះគឺការញ៉ាំត្រីសម្បូរខ្លាញ់យ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ ប៉ុន្តែបើសិនជាអ្នកមិនញ៉ាំត្រីសម្បូរខ្លាញ់ទេ អ្នកគួរតែអាចលេបថ្នាំបំប៉នជំនួសបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្វីដែលអ្នកត្រូវឲ្យច្បាស់នោះគឺថា ថ្នាំបំប៉នប្រភេទនេះត្រូវតែមាន EPA និង DHA គ្រប់គ្រាន់ផង។
វាមិនមានស្តង់ដារណាមួយបញ្ជាក់អំពីចំនួនអាស៊ីតខ្លាញ់អូមេហ្គាបីប៉ុន្មានដែលគួរញ៉ាំក្នុងមួយថ្ងៃឡើយ។ មានអង្គការសុខភាពជាច្រើនបានបញ្ចេញនូវគំនិតជំនាញរបស់ខ្លួនទាក់ទងអំពីរឿងនេះ ប៉ុន្តែវាមានការប្រែប្រួលច្រើនណាស់។ យ៉ាងណាមិញ អង្គការភាគច្រើនបានណែនាំឲ្យញ៉ាំអាស៊ីតខ្លាញ់នេះតិចបំផុត ២៥០ ទៅ៥០០មីលីក្រាម ដោយផ្សំគ្នាជាមួយនឹង EPA និង DHA ជារៀងរាល់ថ្ងៃ សម្រាប់មនុស្សធំពេញវ័យដែលមានសុខភាពល្អ។ ប៉ុន្តែអ្នកដែលមានបញ្ហាសុខភាព គឺត្រូវញ៉ាំច្រើនជាងចំនួនខាងលើនេះ។
ជំងឺបេះដូង
ការសិក្សាមួយបានតាមដានទៅលើមនុស្សប្រមាណ ១១០០០នាក់ដែលលេបថ្នាំផ្សំគ្នាជាមួយនឹង EPA និង DHA ចំនួន ៨៥០មីលីក្រាមជារៀងរាល់ថ្ងៃ រយៈពេល ៣ឆ្នាំកន្លះ។ ពួកគេបានថយចុះការគាំងបេះដូង ២៥ភាគរយ និងការស្លាប់ភ្លាមៗ ៤៥ភាគរយ។ សម្រាប់សមាគមន៍ជំងឺបេះដូងអាមេរិកបានណែនាំថា អ្នកដែលមានជំងឺសរសៃឈាមបេះដូង គួរតែប្រើថ្នាំអូមេហ្គាពី ១០០០មីលីក្រាមដែលមានផ្សំគ្នាជាមួយ EPA និង DHA រាល់ថ្ងៃ ខណៈពេលដែលអ្នកមានខ្លាញ់ Triglycerides ខ្ពស់ គួរតែញ៉ាំ ២០០០ ទៅ ៤០០០មីលីក្រាមរាល់ថ្ងៃ។ ប៉ុន្តែការសិក្សាជាច្រើនមិនបានរកឃើញអត្ថប្រយោជន៍អ្វីនៃអាស៊ីតខ្លាញ់អូមេហ្គាបី ចំពោះជំងឺបេះដូងឡើយ។
ការបាក់តឹកចិត្ត និងថប់អារម្មណ៍
ការសិក្សាបានបញ្ជាក់ថា ការប្រើប្រាស់អូមេហ្គាបីក្នុងកម្រិតខ្ពស់ចាប់ពី ២០០ ទៅ ២២០០មីលីក្រាមក្នុងមួយថ្ងៃអាចបន្ថយអាការៈនៃការបាក់ទឹកចិត្ត និងថប់អារម្មណ៍បាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ក្នុងករណីដែលមានបញ្ហាផ្លូវចិត្ត ថ្នាំបំប៉នដែលមាន EPA ខ្ពស់ជាង DHA អាចមានលក្ខណៈល្អជាង។
ជំងឺមហារីក
ការញ៉ាំត្រី និងអាស៊ីតខ្លាញ់អូមេហ្គាពីខ្ពស់ ត្រូវបានគេដឹងថា មានជាប់ទាក់ទងនឹងការថយចុះការកើតជំងឺមហារីកសុដន់ ក្រពេញប្រូស្តាត និងពោះវៀនធំ។ ប៉ុន្តែការសិក្សានេះត្រូវតែមានការបញ្ជាក់ត្រឹមត្រូវផងថាតើការញ៉ាំអាស៊ីតខ្លាញ់អូមេហ្គាបីនេះមានឥទ្ធិពលទៅលើការប្រឈមនឹងជំងឺមហារីកឬអត់៕