ប្រសិនជាអ្នកចង់ទាក់ទាញបានបុរសឲ្យចាប់អារម្មណ៍លើអ្នក អ្នកគួរតែធ្វើឲ្យបានរឿងទាំងឡាយខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ?
- ក្រសែលភ្នែកដំបូងរបស់គេអាចស្ថិតលើសក់របស់អ្នក។ នៅពេលដែលសក់អ្នកវែង ហើយក្រាស់ នឹងអាចទាក់ទាញគេជាខ្លាំង ព្រោះសក់នេះ ក៏អាចបញ្ជាក់ពីសុខភាពរបស់អ្នកផងដែរ។
- អ្នកគួរតែសើចឲ្យដូចធម្មជាតិ ព្រោះស្នាមញញឹមមួយនេះ អាចទាក់ទាញបុរសជាខ្លាំង។ នៅពេលដែលអ្នកញញឹមបានល្អ ដោយមិនបង្កប់នូវល្បិចទាំងឡាយ មនុស្សប្រុសនឹងចាប់ចិត្តលើអ្នកខ្លាំងណាស់។
- អ្នកមិនគួរដើរជាក្រុមដែលមានមនុស្សច្រើនពេកនោះទេ ព្រោះនៅពេលដែលបុរសឃើញ គេនឹងគិតថាពិបាកនឹងចូលជិតអ្នកខ្លាំងណាស់ ដោយគេអាចចាប់អារម្មណ៍លើមិត្តភក្តិអ្នកផងដែរ។ ដូចនេះ ក្នុងមួយក្រុម បើបូកនឹងអ្នកគួរតែមានតែ៣នាក់បានហើយ ព្រោះបើគេយកអ្នកធ្វើសង្សារ ពីរនាក់ទៀតក៏អាចកំដរគ្នាបានដែរ។
- អ្នកគួរតែរៀនចេះនិយាយដោយទន់ភ្លន់ ដោយមិនគួរនិយាយគំរោះគំរើយឡើយ ព្រោះបុរសពេញចិត្តតែនារីសុភាពរាបសារ មិនមែនជាមនុស្សស្រីដែលមានមាត់គ្មានគម្របនោះទេ។
- ទឹកមុខរបស់អ្នកក៏ជាកន្លែងដែលគេមើលដែរ។ ដូចនេះ អ្នកគួរតែរក្សាមុខដែលមានពណ៌ស៊ីជំពូល ម៉ត់រលោង ដោយមិនគួរបណ្តោយឲ្យមុខអ្នកមានស្នាមមុន និងខ្មៅងងឹតឡើយ ព្រោះវាអាចបណ្តេញមនុស្សប្រុសទាំងនោះឲ្យចេញពីអ្នកបាន។
- អ្នកមិនគួរផាត់មុខខ្លាំងពេកទេ ព្រោះបើមុខអ្នកមិនធម្មជាតិខ្លាំង វានឹងធ្វើឲ្យបុរសរត់ចេញពីអ្នកបាន។ ដូចនេះ អ្នកគួរតែរៀបចំកន្លែងទាំងនេះឲ្យបានល្អ ទើបអាចធ្វើឲ្យបុរសចាប់អារម្មណ៍នឹងអ្នកបាន៕